តាមព័ត៌មានពីមិត្តសិល្បៈដូចគ្នាបានឲ្យដឹងថា តារាចម្រៀងរ៉េប នេន ទុំ បានជួបគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយកាលពីយប់ថ្ងៃទី១១ ខែ មិនា ឆ្នាំ ២០២០ ក្នុងពេលលោកបើកឡានធ្វើដំណើរទៅខេត្ត។ នេះបើតាមការបញ្ជាក់ពី វីជេ ដាដា ដែលជាមិត្តជិតស្និទ្ធម្នាក់របស់លោក។

ផ្អែក តាមលើ វីជេ ដាដា បានសរសេរលើគណនីយ Facebook ផ្ទាល់ខ្លួនលោក ថា សំឡាញ់របស់លោក បានជួបគ្រោះថ្នាក់ចរាចរណ៍ដោយបើករថយន្តម៉ាកឡិចស៊ីសរបស់លោកបុកជាមួយនឹងក្របី នៅលើកំណាត់ផ្លូវជាតិលេខ៤ គ្រាដែលតារាចម្រៀង នេទុំ នឹងក្រុមការងារ ធ្វើដំណើរទៅ កំពង់សោម ដើម្បីថតMV។

តាមការស្រង់សំដី របស់សារព័ត៌មានក្នុងស្រុកមួយដែលបានសម្ភាសន៍ វីជេ ដាដា នោះ តារាចម្រៀងរ៉េប នេនទុំ បានចេញដំណើរពីភ្នំពេញ នៅម៉ោងប្រមាណ៨ យប់ ក្នុងគោលបំណងទៅថតMV ជាមួយក្រុមការងារ ៣ទៅ៤នាក់ផ្សេងទៀត ហើយនៅម៉ោងប្រហែលជាង១រំលង អាធ្រាត្រ ពេលធ្វើដំណើរហួស យាយម៉ៅបន្តិច ក៏បានជួបគ្រោះថ្នាក់តែម្ដង ដោយរថយន្តរបស់លោក បុកជាមួយក្រមី១ក្បាល បណ្ដាលឲ្យក្របីនោះស្លាប់ភ្លាមៗនេះកន្លែងកើតហេតុ ចំណែករថយន្តបានរងការខួចខាត ខ្ទេចផ្នែកខាងមុខ រីឯមនុស្សក្នុងរថយន្តរងរបួស ធ្ងន់នឹងស្រាល ប៉ុន្តែមិនបណ្ដាល គ្រោះថ្នាក់ដល់ជីវិតឡើយ។

វីជេ ដាដា ថា ពេលនោះ នេទុំ បានបបួលខ្លួនទៅជាមួយដែរប៉ុន្តែ ដោយសារតែលោកជាប់ការងារច្រើននៅភ្នំពេញ ទៅខ្លួន បដិសេធន៍។
ក្រោយពីកើតហេតុ នេទុំនឹងក្រុមការងារលោក ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ក្បែរនោះ ចំណែករថយន្ត ត្រូវបានឡានស្ទូចមកភ្នំពេញ។ នៅមិនទាន់មានព័ត៌មានលម្អិត អំពីគ្រោះថ្នាក់នេះ និងថា ពេលនេះ នេន ទុំ សុខទុក្ខយ៉ាងណាមិនទាន់ដឹងឡើយ ដោយទាំងសាមីខ្លួន នេន ទុំ មិនទាន់អាចទាក់ទងបាននៅឡើយ៕

