ផលិតកម្មថ្មីមួយឈ្មោះថា “ផលិតកម្ម BN” បានធ្វើពិធីក្រុងពាលីថតខ្សែភាពយន្ត N Love Series “កំពូលលោកប្ដី” ដើម្បីចូលរួមចំណែកលើ វិស័យភាពយន្ត ក្នុងឆ្នាំ២០២០នេះ ពិធីក្រុងពាលី បានធ្វើនៅស្នាក់ការផលិតកម្មតែម្ដង ក្នុងសង្កាត់ស្ទឹងមានជ័យ ក្រោមវត្តមានតារាសម្ដែងប្រុសស្រីល្បីឈ្មោះចូលរួមយ៉ាងច្រើនកុះករ។

ថ្លែងក្នុងពិធីក្រុងពាលីរឿងខាងលើនេះដែរលោក ផុន សេម ជាចាងហ្វាងផលិតកម្មបានឲ្យដឹងថា ខ្សែភាពយន្ត N Love Series “កំពូលលោកប្ដី” ជាប្រភេទរឿង បែបមនោសញ្ចេតនាស្នេហាអូនបង បែបកំប្លែងលាយលំជាមួយឈុតវាយតប់ទាស់យ៉ាងជក់ចិត្ត និងការអប់រំជាច្រើន ធ្វើឲ្យអ្នកទស្សនាជក់ចិត្តមិនខាន។

ភាពយន្តមួយនេះ នឹងចេញថតបន្ទាប់ពីថ្ងៃក្រុងពាលីរួច ដោយប្រើរយៈពេលនៃការ២ខែ ដែលទីតាំងនៃការថត មាននៅរាជធានីភ្នំពេញ និង បណ្ដាខេត្តមួយចំនួនដូចជាកោះកុងជាដើម។ ការចំណាយនៃការផលិតភាពយន្តមួយនេះ គ្រោងចំណាយរហូតដល់ខ្ទង់៥ម៉ឺនដុល្លារ។

លោក ផុន សេម ដែលជាចាងហ្វាងផលិតកម្ម បានលើកឡើងទៀតថា បន្ទាប់ពីរឿងនេះទៅផលិតកម្ម BN មានផែនការផលិតរឿងថ្មីត្រៀមថតបន្តផងដែរ។
សូមបញ្ញាក់ផងដែរថា ភាពយន្តខ្នាតធំ N Love Series “កំពូលលោកប្ដី” ចូលរួមសម្ដែងដោយ៖ កញ្ញា ចាន់ ស្រី ម៉ី កញ្ញា សូ សីតា លោក លឹមម៉េងគ័ង កញ្ញា អាហ្វុង លោក រ៉េត សុវណ្ណពន្លឺ នឹង ចាងហ្វាងផលិតកម្ម លោក ផុន សេម ។










