រឿង”ព្រលឹងល្បុក្កតោ” ភាពយន្ត​និយាយ​ពី​ក្បាច់​គុណ​ដូនតា​ខ្មែរ ប្រកាស​​ថ្ងៃ​ដាក់​បញ្ចាំង​ផ្លូវ​ការ

កម្សាន្ត

ភាពយន្ត​”ព្រលឹងល្បុក្កតោ” ដែល​ជា​ភាពយន្ត​មួយ​​ផ្ដោត​លើ ក្បាច់​គុណ​ខ្មែរ នឹង​បង្កប់នូវស្នេហា ​មនោសញ្ចេតនា ស៊ីជម្រៅ​បាន​ប្រកាស​ថ្ងៃ ចាក់​បញ្ចាំង​ហើយ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ នៅ​រោងភាពយន្ត Prime Cineplex សាខាSamai Square ក្រោម​វត្ត​មាន ផលិតករ អ្នកដឹកនាំរឿង តួ​សម្តែង​សំខាន់ៗ ដូច​ជា​ភ្ញៀវកិត្តិយស​មួយចំនួនទៀត​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

https://youtu.be/vZ9PkD3O8eU

ភាពយន្ត​​ខាង​លើ​និពន្ធ​នឹង​ដឹក​នាំ​រឿង​ដោយ លោក​គ្រូតា ព្រឹទ្ធាចារ្យក្រមាមាស «សាន គឹមស៊ាន» ក្រោម​ការ​ជួយ​ឧបត្ថម្ភ​ដោយ ​ឧត្ដម តឹក ង៉ូយ ​ដែល​មហាជន​ស្គាល់​​លោក​ថា ជា​ស្ដេច​នំ​ដូណាត់

រឿង”ព្រលឹងល្បុក្កតោ” ជា​ប្រភេទ​​ភាពយន្ត​ខ្នាត​ធំ ដែល​​ខ្លឹមសារ​សង្ខេប​នៃ ចាស់​រឿង និយ​យ​ពី (នៅភូមិដាច់ស្រយាល១កន្លែង ប្រជារាស្ត្រ​តែងត្រូវក្រុមចោរ «តោកំណាច» យាយី​ និង​កាប់សម្លាប់ ប្លន់យកទ្រព្យ សម្បត្តិ។ ក្រោយ​ពី​លោកគ្រូតា «ស៊ាន» ចុះពីលើភ្នំ ឃើញ​ទ្រព្យសម្បត្តិត្រូវបាត់​បង់​អស់ ភូមិ​ក៏​ត្រូវដុតចោលទៀត ប្រពន្ធ​គាត់​ក៏​ត្រូវសម្លាប់ ដោយ​បន្សល់នូវកូនប្រុសម្នាក់ ស្រីម្នាក់។ ក្រោយ​មកពួកគេក៏បានកសាងភូមិដ្ឋានថ្មី ដោយ បានទទួលការបង្ហាត់ក្បាច់គុណល្បុក្កតោពី​លោក​គ្រូតា ជាពិសេសយុវជន និងយុវនារីក្នុងភូមិដែលនៅរួចរស់។ ច្រើន ឆ្នាំកន្លងផុតមក ពេលកូន​គាត់​ពេញវ័យ​ បានស្រឡាញ់កូនស្រីសេដ្ឋីចិត្តធម៌ម្នាក់។ តែភូមិក៏ត្រូវរងការឆក់ប្លន់ម្តងទៀត ពីក្រុមចោរ «តោកំណាច»នោះ។ អ្នក​ភូមិរួមគ្នាប្រើក្បាច់គុណដែលខ្លួនចេះ ដើម្បីការពារភូមិ និងបើករបាំង មេចោរ អាថ៌កំបាំង​ម្នាក់​នោះ រហូត​បាន​សម្រេច។)

លោក​គ្រូតា សាន គឹមស៊ាន ហៅ​តា​ក្រមាមាស ដែល​ជា​អ្នកដឹកនាំរឿង​​បាន​មាន​ ប្រសាសន៍​ថា សាច់រឿងទាំងមូលគឹឆ្លុះបញ្ចាំងពីរបៀបហ្វឹកហាត់គុណបុរាណ និង​វិភាគ​ពី​ចរិត​មនុស្ស ដែល​មិន​អាច មើល​តែ​សំបក​ក្រៅ​នោះ​ទេ។ លោក​ថា “ព្រលឹងល្បុក្កតោ” ដែល​លោក​ផលិត​ឡើង​មក​នេះ គឺ​ចង់​ឲ្យ​ក្មេង​ជំនាន់​ក្រោយ​បាន​ស្គាល់ ពី​ច្បាច់​គុណ​​របស់​ខ្មែរ ដែល​បន្សល់​ទុក​រាប់​ពាន់​ឆ្នាំ​មក​ហើយ ពិសេស​ ក្បាច់​ល្បុក្កតោ នេះ​តែ​ម្ដង។

ជា​មួយ​នឹង ស្នាដៃ​​ខាង​លើ ព្រឹទ្ធាចារ្យ​ក្រមាមាស លោក សាន គឹមស៊ាន ​រង់ចាំមតិយោបល់​កែ​លម្អ​ពី​ប្រិយមិត្តខាងព៏ត៌មាន និងទស្សនិកជន ដោយក្តីរីករាយ ព្រោះថានេះជាស្នាដៃដំបូង​របស់​លោក​ផ្ទាល់បានដឹកនាំខ្លួនឯង ដោយសហការជាមួយការីថត និងកាត់ត ចំណាន គឺលោក សុង សូរភក្តី។

សម្រាប់ឯកឧត្តម តឹក ង៉ូយ ដែលសាធារណជនមួយចំនួនហៅគាត់ថា «ស្តេចនំដូណាត់» និង​ជា​ផលិតករ ក៏ដូចជា អ្នកឧបត្ថម្ភ ការ​ចំណាយ​ទាំង​ស្រុង លើ​ការ​ថត​​ភាព​យន្តគុននិយម​នេះ​ បាន​ថ្លែង​ថា មូលហេតុ​​ដែល​នាំ​ឲ្យ​​សម្រេច ចំណាយ​ប្រាក់​រហូត​ដល់​ទៅ​១០ម៉ឺន ដុល្លារ ក្នុង​ផលិត​ភាពយន្ត​នេះ​ឡើង ក៏​ព្រោះ​តែ​លោក ចង់​​រួម​ចំណែក​លើក​តម្កើង ក្បាច់​គុណ​របស់​ខ្មែរ ពិសេស​ក្បាច់គុនល្បុក្កតោ​តែ​ម្ដង។ ឯកឧត្តម បាន​បន្ត​ថា លោក​មមានជំនាញខាងខ្សែភាពយន្តតិចតួចយ៉ាងណាក្តី លោក​សូមកោតសសើរ ដល់លោកគ្រូគឺមស៊ាន ដែលពុះពារលើកតម្កើងក្បាច់គុនល្បុក្កតោរបស់ខ្មែរ។ លោក​ថា នេះហើយជាដួងព្រលឹងមួយរបស់ជាតិ យើង ដែលខ្មែរយើងគ្រប់គ្នាគួរយកលំនាំតាម ហើយ​នាំង​គ្នា​អភិរក្ស។

រីឯលោកយឹម លីនហោស​ ប្រធានផ្នែកប្រតិបត្តរោងភាពយន្ត Prime Cineplex​វិញ បានបញ្ជាក់ថា៖ «ជាការពិត ណាស់ រោងភាពយន្តយើងខ្ញុំប្រកាន់គោលជំហរគាំទ្រស្នាដៃខ្មែរ ជាពិសេសគឺរឿង «ព្រលឹងល្បុក្កតោ» នេះឯង។»

តាម​ផែន​ការ «ព្រលឹងល្បុក្កតោ» នឹង​ចាក់​ជូន ទស្សនិកជនទាំងអស់​បាន​ទស្សនា ចាប់ពីថ្ងៃទី៣០ខែមេសា ឆ្នាំ២០២០នេះតទៅ នៅ​គ្រប់​រោង​ភាពយន្ត​ទាំង​អស់​ក្នុង​ប្រទេស​កម្ពុជា។ ទទឹម​គ្នា​​នោះ​ ភាពយន្ត​មួយ​​នេះ​ក៏​គ្រោង នឹង យក​ទៅ​ដាក់​លើ​ទឹក​ដី​អាមេរិក​ផង​ដែរ៕