ឌុយបៃគឺជាកន្លែងគោលដៅទេសចរណ៍មួយដ៏មានប្រជាប្រិយភាពនាពេលបច្ចុប្បន្ន។ អញ្ចឹងមិនថាអ្នកកំពុងមានគម្រោងធ្វើដំណើរកម្សាន្តទៅឌុយបៃឬក៏កំពុងនៅទីនោះទេ, នេះគឺជាសកម្មភាពសប្បាយៗដែលអ្នកមិនគួរអាក់ខានពេលបានទៅលេងទីក្រុងដ៏អស្ចារ្យមួយនេះ។
១. វាលខ្សាច់សាហ្វារី (Desert Safari)
កន្លែងដ៏ស្រស់ស្អាតនិងល្បីមួយក្នុងចំណោមកន្លែងដ៏អស្ចារ្យដ៏ទៃទៀតគឺវាលខ្សាច់សាហ្វារី (Desert Safari) នេះហើយ! ការកម្សាន្តនៅវាលខ្សាច់សាហ្វារីមានដូចជាការជិះ Quad Bike លើវាលខ្សាច់ពីកន្លែងមួយទៅកន្លែងមួយនៅលើវាលខ្សាច់, រីករាយជាមួយនឹងការជិះអូដ្ឋកម្សាន្តលើវាលខ្សាច់, ទៅមើល Sand Art , ទៅសាកការសាក់ Henna ដ៏ស្រស់ស្អាត, និងចុងបញ្ចប់គឺការញ៉ាំ BBQ ជុំគ្នា។
២. ការជិះយន្តហោះនៅលើសមុទ្រ (Seaplane Flight)
ធ្លាប់តែជិះយន្តហោះនៅលើអាកាស, តែនៅឌុយបៃមានយន្តហោះជិះលើទឹកសមុទ្រស្ដាប់ទៅអស្ចារ្យនិងគួរឱ្យរំភើបណាស់ត្រូវទេ? ការជិះយន្តហោះលើទឹកសមុទ្រដែលមានរយៈពេល៤០នាទីនិងផ្ដល់អារម្មណ៍គ្រប់រស់ជាតិដែលមិនងាយបានសាកទេ។ លើសពីការរំពឹងទុកទៅទៀតនោះអ្នកនិងបានហោះហើរមើលទេសភាពដែនសមុទ្រក៏ដូចជាតំបន់ទេសចរណ៍កំពូលៗនៅតំបន់សមុទ្រនោះដូចជា៖ Burj KhalifaPalm-shaped island view
៣. ជិះទូកលើផ្ទៃសមុទ្រមើលទេសភាពនិងស្រូបខ្យល់អាកាស (Speed Boat Tour)
ទៅស្រូបយកខ្យល់អាកាសបរិសុទ្ធអមជាមួយទេសភាពគ្មានពីនៅកន្លែងដូចជា Palm Jumeirah , Dubai Marina, Burj Al Arab, Atlantis។
៤. MARINA YACHT
នៅពេលយប់ជាពេលសមប្រកបដើម្បីទៅញ៉ាំបៀរជុំគ្នា, ហើយបើបានជាទៅហើយកុំភ្លេចទៅ MARINA YACHT ក្លឹបដែលមានទេសភាពយ៉ាងស្រស់ស្អាតនៅពេលយប់និងជាក្លឹបដ៏ល្បីមួយក្នុងចំណោមក្លឹបល្បីដ៏ទៃទៀត។
៥. ចំណាយពេលសម្រាកលម្ហែកាយនៅឆ្នេរ JUMEIRAH
ឆ្នេរទាំងអស់មិនមែនសុទ្ធតែ free ទាំងអស់ទេប៉ុន្តែអ្នកអាចសម្រាកកម្សាន្តលេងនៅលើឆ្នេរសារធារណៈដែលមានឈ្មោះថា JUMEIRAH នេះបានដោយ free និងរីករាយជាមួយទេសភាពមាត់សមុទ្រផងដែរ។
៦. ជិះបាឡុង Hot Air Baloon Ride
រាយរីករាយជាមួយការជិះបាឡុងលើអាកាសដើម្បីមើលទេសភាពវាលខ្សាច់ដ៏ធំល្វឹងល្វើយនិងថ្ងៃលិចនៃឌុយបៃ។
៧. Flyboarding
នៅឌុយបៃមានការសម្សាន្តប្លែកៗជាច្រើនជាពិសេសសម្រាប់អ្នកដែលចូលចិត្តល្បែងប្រថុយប្រថាននិងគួរឱ្យស្ញើបនោះអាចសាក Flyboarding នេះបាន។
៨. ជិះកន្ទុំរុយ (Helicopter Flight)
ហោះហើរមើលទីក្រុងឌុយបៃទាំងមូលបានដោយការជិះ Helicopter Flight ។
៩. Jet-Ski In Dubai
Jet-Skiing គឺជាការកម្សាន្ត Outdoor នៅលើផ្ទៃទឹកមួយដ៏មានប្រជាប្រិយភាពនៅឌុយបៃ។ ថ្វីត្បិតថាវាគួរឱ្យខ្លាចបន្តិចសម្រាប់អ្នកដែលមិនធ្លាប់ធ្វើវាពីមុនមកតែបើបានសាកម្ដងហើយនិងចង់សាកម្ដងទៀតមិនខាន។
១០. ទៅទស្សនា Global Village
សូមកុំខកខានក្នុងការទៅលេងកន្លែងមួយដែលគេហៅថា Global Village។ ដែលជាកន្លែងប្រមូលផ្ដុំដោយហាងលក់អាហារ, សួនមានផ្កាស្អាតៗ, និងមានការរចនាលម្អរល្អប្លែកដែលធ្វើឱ្យអ្នកទៅទស្សនាមិនចង់ចាកចេញ។
ប្រភព: សប្បាយដើរ