“ដំណើរភាពយន្តចល័តចិន-កម្ពុជាដ៏ឆ្នើមលើកទី៦” នឹងចាក់បញ្ចាំងនៅខេត្តចំនួន ៣ ក្នុងប្រទេសកម្ពុជា

កម្សាន្ត

នៅថ្ងៃទី០៨ ខែធ្នូ ព្រឹត្តិការណ៍ “ដំណើរភាពយន្តចល័តចិន-កម្ពុជាដ៏ឆ្នើមលើកទី៦” ដែលសហការរៀបចំដោយស្ថានទូតចិនប្រចាំនៅកម្ពុជា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា និងវិទ្យុមិត្តភាពកម្ពុជាចិន ត្រូវបានសម្ពោធបើកជាផ្លូវការនៅសាលសន្និសីទចតុម្មុខរាជធានីភ្នំពេញប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

“ដំណើរភាពយន្តចល័តចិន-កម្ពុជាដ៏ឆ្នើមលើកទី៦” នឹងចាប់ផ្តើមនៅចុងខែធ្នូ ហើយនឹងធ្វើដំណើរទៅកាន់ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ និងបាត់ដំបងក្នុងប្រទេសកម្ពុជា ដើម្បីចាក់បញ្ចាំងភាពយន្តដ៏ឆ្នើម ដែលបានថតផលិតនៅក្នុងប្រទេសកម្ពុជានិងចិន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្នុងនោះ រួមមានរឿង”ដំណើរនៃប្រាក់” រឿង”ឆ្លងកាត់ទន្លេយ៉ាលូ” រឿង”មួយគីឡូម៉ែត្រចុងក្រោយ” និងភាពយន្តខ្មែររឿងលោកប្តី និងរឿងទីងមោងជាដើម៕

ឯកឧត្ដមWang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ឯកឧត្ដម ឯក សំអុល ប្រធានសមាគមមិត្ត ភាពកម្ពុជា-ចិន ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង ព័ត៌មាន តំណាងក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្ដម ហាប់ ទូច រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាដើមបានអញ្ជើញចូលរួម ពិធីសម្ពោធបើកព្រឹត្តិការណ៍នេះ។

ឯកឧត្ដមWang Wentian ឯកអគ្គរដ្ឋទូតចិន បានថ្លែងសុន្ទរកថានៅក្នុងពិធីសម្ពោធបើកថា ចាប់តាំងពីឆ្នាំ២០១៦ មក ព្រឹត្តិការណ៍ដំណើរភាព យន្តចល័តចិន-កម្ពុជាដ៏ឆ្នើម ត្រូវបានប្រារព្ធធ្វើឡើងដោយជោគជ័យជាច្រើនលើក ហើយទទួលបានការនិយមចូលចិត្តពីប្រជាជនកម្ពុជា និងបានក្លាយទៅជានិមិត្តសញ្ញាដ៏សំខាន់នៃការផ្សារភ្ជាប់បេះដូងរវាងប្រជាជននៃប្រទេសទាំង ពីរ។ របាយការណ៍នៃសមាជបក្សកុម្មុយនីស្តចិនលើកទី ២០បានលើកឡើងពី“ការធ្វើឱ្យស៊ីជម្រៅនូវការផ្លាស់ប្តូរអរិយធម៌និងការរៀនពីគ្នាទៅវិញទៅមក ជំរុញឱ្យវប្បធម៌ចិនឆ្ពោះទៅកាន់ពិភពលោកកាន់តែប្រសើរឡើង”។ពួកយើងស្ម័គ្រចិត្តសហការជាមួយភាគីកម្ពុជា លើកតម្កើងមិត្តភាពជាប្រពៃណី ធ្វើឱ្យទំនាក់ទំនងវប្បធម៌និងការប្រាស្រ័យទាក់ ទងរវាងប្រជាជនមានភាពកាន់តែស្អិតល្មួត ជំរុញឱ្យទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជាចិនបន្តទទួលបានសមិទ្ធផលថ្មីៗជាបន្តបន្ទាប់ទៀត។


ឯកឧត្ដម ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន បានមានប្រសាសន៍ក្នុងពិធី សម្ពោធបើកថា ចំណងមិត្ត ភាពជាប្រពៃណីរវាងកម្ពុជានិងចិនមានប្រវត្តិជាយូរលង់មកហើយ។ប្រទេសចិនទើប បានបញ្ចប់សមាជលើកទី២០ នៃបក្សកុម្មុយនីស្តចិនដោយជោគជ័យ ដោយបានចង្អុល បង្ហាញពីទិសដៅអភិវឌ្ឍទៅមុខនៅក្នុងដំណើរថ្មីដើម្បីសម្រេចបានគោលដៅតស៊ូ ១០០ឆ្នាំទី២។ក្នុងដំណាក់ កាលដ៏គន្លឹះនេះ ក្នុងនាមជាប្រទេសជិតខាងល្អ បងប្អូនល្អនិងជាដៃគូល្អ ប្រទេសកម្ពុជារីករាយពួតដៃជាមួយប្រទេសចិនរីកចម្រើនទៅមុខជាមួយ គ្នាក្នុងក្របខណ្ឌសហគមន៍ជោគវាសនារួម។

ប្រទេសកម្ពុជានឹងប្រឹងប្រែងក្នុងការ ជំរុញកិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្តូរគ្នាឱ្យកាន់តែស៊ី ជម្រៅជាមួយប្រទេសចិនក្នុងវិស័យនានាក្នុងនោះរួមទាំង វិស័យវប្បធម៌និងសិល្បៈផងដែរ បន្តជំរុញការផ្លាស់ប្តូរវប្បធម៌និងព័ត៌មានរវាងប្រជាជននៃប្រទេសទាំងពីរតាមរយៈព្រឹត្តិការណ៍ “ដំណើរភាពយន្តចល័តចិន-កម្ពុជាដ៏ឆ្នើម” ដ៏មានគុណភាពខ្ពស់ជាដើម។