លោក ខៀវ កាញារីទ្ធិ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានផ្តល់ផ្ទះមួយខ្នងតម្លៃ ២ម៉ឺនដុល្លារ ទៅឱ្យតារាសម្តែង សឿ សុធារ៉ា ដើម្បីជាជម្រកសម្រាប់កូនចៅ បន្តដំណើរក្នុងវិថីសិល្បៈ ស្ថិតក្នុងបុរី ម៉ន ដានី ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

តាមរយៈទំព័រហ្វេសប៊ុកផ្លូវការផ្ទាល់ខ្លួន នាព្រឹកថ្ងៃចន្ទនេះ អ្នកនាង សឿ សុធារ៉ា បានសម្តែងការដឹងគុណដល់លោករដ្ឋមន្រ្តីក្រសួងព័ត៌មាន ខៀវកញ្ញារិទ្ធ និងលោកជំទាវ ដែលបានផ្តល់ជម្រឱ្យអ្នកនាងនិងកូនៗបានរស់រានមានជីវិតសារជាថ្មីឡើងវិញ ដែលមានតំលៃ 20000$។
ដើម្បីជាការនឹករលឹកដឹងគុណដល់លោកទាំងពីរ (លោក ខៀវ កាញារិទ្ធិ និងលោកជំទាវ) អ្នកនាង សឿសុធារ៉ា និងកូនៗ ប្រកាសនឹងខិតខំបំរើដល់សិល្បៈជាថ្មីឡើងវិញទាំងម្តាយ ទាំងកូនឱ្យអស់ពីកំលាំងកាយចិត្តហើយក៏ដើម្បីបំរើដល់អារម្មណ៍បងប្អូនទាំងអស់គ្នាក្នុងវិស័យសិល្បៈនេះឱ្យជាប់លាប់ មិនឱ្យលោកទាំងពីរខកបំណងឡើយ៕

