រដូវកាលវិស្សមកាលកំពុងតែខិតមកដល់សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ( Hyatt Regency Phnom Penh) កំពុងរៀបចំព្រឹត្តិការណ៍ និងផ្ដល់ជូនកញ្ចប់សេវាកម្មជាច្រើន ជូនអតិថិជនមកពីគ្រប់ទិសទី ដើម្បីអបអរថ្ងៃពិសេសដ៏សែនភាពរីករាយ។
ក្នុងនាមជាសណ្ឋាគារប្រណិតលំដាប់ផ្កាយប្រាំថ្មីបំផុតនៅក្នុងរាជធានី ដែលមានទីតាំងនៅចំកណ្តាលបេះដូងរាជធានីភ្នំពេញ ហៃយ៉ាត់ រីជិនស៊ី មានកម្មវិធី និងកញ្ចប់ជាច្រើនសម្រាប់ជ្រើសរើស ដែលក្នុងនោះមានចាប់ពីការប្រារព្ធពិធីជាលក្ខណៈគ្រួសារ បទពិសោធន៍ទទួលទានអាហារ ក៏ដូចជាការប្រារព្ធពិធីជាក្រុម និងការស្នាក់នៅជាលក្ខណៈឯកជន។
លោក Juan Mercadante ប្រធានគ្រប់គ្រងទូទៅនៃសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ បានថ្លែងថា៖ « នៅពេលដែលឆ្នាំថ្មីកំពុងខិតមកដល់ ព្រឹត្តិការណ៍នានាគឺជាពេលវេលាដ៏រំភើបបំផុតសម្រាប់គ្រប់គ្នា ប៉ុន្តែវាមិនងាយស្រួលទេក្នុងការស្វែងរកកន្លែងសមរម្យមួយ ដើម្បីចំណាយពេលរបស់ពួកគេដោយរីករាយជាមួយនឹងសកម្មភាព និងការកម្សាន្តផ្សេងៗ។ ដើម្បីបំពេញនូវតម្រូវការទាំងនេះ ក្រុមការងារ ហៃយ៉ាត់ រីជិន ស៊ី ភ្នំពេញ បានរៀបចំយ៉ាងយកចិត្តទុកដាក់នូវកម្មវិធីផ្សេងៗជាមួយនឹងកញ្ចប់ប្រារព្ធពិធីដែលបំពេញតម្រូវការអតិថិជនក្នុងលក្ខណៈជាបុគ្គលនិងជាក្រុម។
នៅយប់មុនថ្ងៃបុណ្យណូអែល ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ នឹងផ្តល់ជូននូវអាហារពេលប៊ូហ្វេពេលល្ងាចនៅភោជនីយដ្ឋាន Market Café Restaurant & Lounge ជាមួយនឹងការកម្សាន្តពីក្រុមតន្រ្តីបន្តផ្ទាល់ កន្លែងលេងកម្សាន្តសម្រាប់កុមារ ក្រុមតន្រ្តីដើរ និងវត្តមានរបស់សាន់តាក្លូស តម្លៃប៊ូហ្វេត្រឹមតែ ៨៨ដុល្លារ++ ក្នុងមួយនាក់។
នៅភោជនីយដ្ឋាន FiveFive Rooftop Restaurant & Bar ឈុតអាហារល្ងាចមុនថ្ងៃបុណ្យណូអែល ក៏នឹងមានការកម្សាន្តផងដែរ ដូចជា DJសម្តែងផ្ទាល់ ក្រុមតន្រ្តីដើរ និងវត្តមានសាន់តាក្លូស តម្លៃ ១២៨ដុល្លារ ++ ក្នុងមួយនាក់។
នៅថ្ងៃបុណ្យណូអែល ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ នឹងផ្តល់ជូននូវអាហារប៊ូហ្វេ ជាមួយនឹងការកម្សាន្តពីវិចិត្រករគូសមុខនិងត្លុក ក្នុងតម្លៃត្រឹមតែ ៧៨ដុល្លារ++ ប៉ុណ្ណោះក្នុងមួយនាក់ នៅភោជនីយដ្ឋាន Market Café Restaurant & Lounge។ រីឯភោជនីយដ្ឋាន FiveFive Rooftop Restaurant & Bar បានរៀបចំអាហារពេលល្ងាចដ៏ប្រណិត សម្រាប់ថ្ងៃបុណ្យណូអែលជាមួយនឹងការសម្តែងវីយូឡុង DJ ក្រុមតន្រ្តីដើរ និងសាន់តាក្លូស តម្លៃ ១២៨ដុល្លារ++ ក្នុងមួយនាក់។ នៅ Metropole Underground ក៏មានពិធីជប់លៀងថ្ងៃបុណ្យណូអែលនៅថ្ងៃទី ២៤ និង ២៥ ខែធ្នូ ជាមួយនឹងការសម្តែងដោយក្រុមតន្រ្តី Gravity Band និង DJ រួមជាមួយឈុតអាហារពេលល្ងាច តម្លៃត្រឹមតែ ៦៨ដុល្លារ++ ក្នុងមួយនាក់។
នៅយប់ថ្ងៃឆ្លងឆ្នាំសកល ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ផ្តល់ជូនអាហារពេលល្ងាចនៅភោជនីយដ្ឋាន Market Café Restaurant & Lounge ជាមួយនឹងការសម្តែងរបស់ Tall Man តួត្លុក កន្លែងលេងកម្សាន្តសម្រាប់កុមារ គូសមុខនិងត្លុក និងការកម្សាន្តជាច្រើនទៀតក្នុងតម្លៃត្រឹមតែ ១២៨ដុល្លារ++ ក្នុងមួយនាក់។ បរិយាកាសដ៏អស្ចារ្យនៅភោជនីយដ្ឋាន FiveFive Rooftop ទទួលទានអាហារពេលល្ងាចនិងទស្សនាការបាញ់កាំជ្រួចនៅថ្ងៃចូលឆ្នាំសកល តម្លៃត្រឹមតែ ១៦៨ដុល្លារ++ក្នុងមួយនាក់ ជាមួយនឹងការកម្សាន្តផ្សេងៗដូចជា ការដើរបង្ហាញម៉ូដមេអំបៅ DJសម្តែងផ្ទាល់ និងការបង្ហាញវេទមន្តជាដើម។ ពិធីជប់លៀងឆ្លងចូលឆ្នាំ ២០២៣ នៅ Metropole Underground មានការកម្សាន្តពីDJ ក្រុមតន្រ្តីផ្ទាល់ និង ការរាំ LED ក្នុងតម្លៃ ៩៨ដុល្លារ++ក្នុងមួយនាក់ លើសពីនេះ ហៃយ៉ាត់ រីជិន ស៊ី ភ្នំពេញ មានទទួលរៀបចំពិធីជប់លៀងចុងឆ្នាំលក្ខណៈឯកជនជាមួយមិត្តរួមការងារ មិត្តភក្តិ ឬក្រុមគ្រួសារ។
ចូលចិត្តការសម្រាកលំហែកាយមែនទេ? ឥឡូវនេះជាឱកាសរបស់លោកអ្នកក្នុងការទទួលយកបទពិសោធន៍ដ៏ប្រណិតនិងពិសេសពី ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ! លោកអ្នកអាចកក់បន្ទប់សណ្ឋាគារលំដាប់ផ្កាយប្រាំក្នុងតម្លៃត្រឹមតែ ១៦៨ ដុល្លារ+++ក្នុងមួយយប់ (កក់យ៉ាងតិចពីរយប់) ស្នាក់នៅចន្លោះពីថ្ងៃទី ២៣ ដល់ ៣១ ខែធ្នូ ឆ្នាំ ២០២២។ កក់ថ្ងៃនេះដើម្បីទទួលបានឱកាសដ៏ពិសេសនេះ! លើសពីនេះ សណ្ឋាគារក៏បានផ្តល់ភាពងាយស្រួលសម្រាប់អ្នកស្រឡាញ់សត្វចិញ្ចឹម អាចយកសត្វចិញ្ចឹមស្នាក់នៅផងដែរ។
សូមអញ្ជើញចូលរួមជាមួយពួកយើងនៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ដើម្បីធ្វើឱ្យរដូវកាលវិស្សមកាលនេះជាបទពិសោធន៍ដែលអ្នកមិនអាចបំភ្លេចបាន!
ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញបានបើកដំណើរការនៅថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២១ ដែលជាសណ្ឋាគារ ហៃយ៉ាត់ ដំបូងគេក្នុងរាជធានីភ្នំពេញ និងជាការបង្ហាញម៉ាកយីហោ ហៃយ៉ាត់ រីជិន ស៊ី ភ្នំពេញ នៅក្នុងព្រះរាជាណាចក្រអច្ឆរិយៈរបស់យើង។ ជាមួយនឹងបន្ទប់ស្នាក់នៅចំនួន ២៤៧ បន្ទប់ រួមទាំងបន្ទប់ស្នាក់នៅបែប residential-style suites ចំនួន ៤៣ បន្ទប់ សណ្ឋាគារ ហៃយ៉ាត់ រីជិន ស៊ី ភ្នំពេញ ថ្មីនឹងក្លាយទៅជាសណ្ឋាគារលំដាប់អន្តរជាតិដ៏ធំបំផុតនៅក្នុងទីក្រុង។