ក្រសួងទេសចរណ៍៖ កម្ពុជាស្វាគមន៍យ៉ាងកក់ក្ដៅទេសចរចិន

កម្សាន្ត

ប្រទេសចិនជាប្រទេសធំ មានប្រជាជនច្រើន ជាទីផ្សារទេសចរណ៍ដ៏ធំបំផុតនៅក្នុងតំបន់ និង
ពិភពលោក និងជាប្រទេសមួយដែរនៅក្នុងតំបន់មិនឆ្ងាយពីកម្ពុជា និងមានទំនាក់ទំនងសហប្រតិបត្តិការ
ការតភ្ជាប់ជើងហោះហើរ និងការដឹកជញ្ជូនល្អ ជាពិសេស គឺចំណងមិត្តភាពដ៏រឹងមាំជាយុទ្ធសាស្ត្រ
សហគមន៍ជោគវាសនារួម ដែលបង្ហាញឱ្យឃើញកាន់តែច្បាស់ថាទីផ្សារទេសចរណ៍ចិន ជាទីផ្សារអាទិភាពខ្ពស់បំផុតសម្រាប់អាស៊ាន ក៏ដូចជាកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសសេចក្តីប្រកាសព័ត៍មានរបស់ក្រសួងទេសចរណ៍កាលពីថ្ងៃទី៥ខែមករាឆ្នំា២០២៣ បានឱ្យដឹងថា មុនវិបត្តិជំងឺក្តវីដ-១៩ នៅឆ្នាំ២០១៩ ទេសចរចិនបានចេញក្រៅប្រទេសមានប្រមាណ ១៥៥លាននាក់ ស្មើនឹង ១០% នៃទេសចរពិភពលោក (១៥០០លាននាក់) នាំមកនូវចំណាយទេសចរណ៍ប្រមាណ ២៥៨ប៊ីលានដុល្លារ ស្មើនឹង ១ ភាគ ៥ នៃចំណាយទេសចរណ៍ពិភពលោក (១,៣ អ៊ីលានដុល្លារ)។
សម្រាប់តំបន់អាស៊ាន ក៏ទទួលបានទេសចរចិនចំនួន ៣២,២លាននាក់ ស្មើនឹង ២២,៥% នៃទេសចរអន្តរជាតិ
មកអាស៊ាន ដែលក្នុងនោះថទទួលបាន ១១លាននាក់, វៀតណាមបាន ៥,៨លាននាក់ សិង្ហបូរីបាន ៣,៤
លាននាក់ និងម៉ាឡេស៊ីទទួលបាន ៣,១លាននាក់។

ដោយឡែក ទេសចរចិនមកកម្ពុជា នៅឆ្នាំ២០១៨ មាន
ជាង ២, ៣លាន នាក់ ស្មើនឹង ៣៥,៧% នៃទេសចរអន្តរជាតិសរុប (៦,៦ លាននាក់) គិតជាចំណូល ស្មើ
ប្រមាណ ១ ៨០០លានដុល្លារអាមេរិច លើចំណូលទេសចរណ៍សរុបប្រមាណ ៥ ប៊ីលានដុល្លាររបស់
កម្ពុជា ខណះដែល ឆ្នាំ២០១៩ កម្ពុជាក៏ទទួលបានវិនិយោគគិនចិនលើវិស័យពាក់ព័ន្ឋនឹងទេសចរណ៍
ប្រមាណជាង ៥០% នៃទុនវិនិយោគបរទេស (FDI)សរុបរបស់កម្ពុជា។

សេចក្តីប្រកាសព័ត៌មានដដែលគូសបញ្ជាក់ថា«ប៉ុន្តែ ក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩ ឆ្នាំ២០២០-២០២២ ស្ថានភាពនៃទីផ្សារទេសចរណ៍ចិនមានការផ្លាស់ប្តូរយ៉ាងរហ័ស និងបានធ្លាក់ចុះយ៉ាងគំហុកទៅកាន់គ្រប់គោលដៅទេសចរណ៍ក្នុងពិភពលោកទាំងមូល ដោយសារការដាក់ចេញនូវរបាំងនៃការធ្វើដំណើរចេញកប្រទេសរបស់ចិន។សម្រាប់ឆ្នាំ២០២៣ ក្រោយវិបត្តិជំងឺឆ្គងកូវីដ-១៩បានធូរស្រាល ស្របតាមនិន្នាការថ្មីៗ និងការណ៍ដែលរដ្ឋាភិបាលចិនបានការអនុញ្ញាតឱ្យមានសកម្មភាពទេសចរណ៍ចេញក្រៅប្រទេស និងការបើកទទួលទេសចរអន្តរជាតិឡើងវិញ បានផ្តល់នូវកាលានុវត្តភាពដល់បណ្តាប្រទេសជាគោលដៅទេសចរណ៍នៅលើពិភពលោក រួមទាំងកម្ពុជា ក្នុងការស្វាគមន៍ទទួលទេសចរចិនឡើងវិញ»។

កម្ពុជាមានសេចក្ដីរីករាយទទួលស្វាគមន៍ទេសចរចិនមកទស្សនាកម្ពុជាដោយឥតលក្ខខណ្ឌផ្នែក
ផ្សេងទៀតដែរ ដូចដែលបានគូសបញ្ជាក់ និងយោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ
នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ
ខេត្តក្រចេះ និងផ្លូវតភ្ជាប់ កាលពីថ្ងៃទី០២ ខែមករា កន្លងទៅនេះ។ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុង
អនុវត្តយ៉ាងខ្ជាប់ខ្លួននូវការសម្រួលការធ្វើដំណើរ ដោយបានដកចេញរបាំងសុខាភិបាលតាំងពីក្នុងឆ្នាំ
២០២២ កន្លងមក នៅពេលដែលកម្ពុជាប្រកាសបើកប្រទេសឡើងវិញ។

សូមបញ្ជាក់ជូនថា កម្ពុជា ជាគោលដៅទេសចរណ៍ដ៏កក់ក្តៅបំផុត ដោយសារ កម្ពុជា
ជាប្រទេសដែលបានទទួលនូវការវាយតម្ភពីអង្គការសុខភាពពិភពលោក ជាប្រទេសឈានមុខគេក្នុងការ
ផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ទាំងដួសមូលដ្ឋាន និងដួសជំរុញ ច្រើនជាងគេ ដែលបង្កើតបាននូវភាពស៊ាំ
សហគមន៍យ៉ាងល្អហើយបើកប្រទេសឡើងវិញបើកសកម្មភាពសេដ្ឋកិច្ច-សង្គម មុនគេក្នុងតំបន់ ដោយបាន
ប្រកាន់ខ្ជាប់នូវគោលការណ៍ “រៀនរស់ជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី”។

ចំពោះទីផ្សារទេសចរចិន ដោយអនុវត្តន៏តាមយុទ្ធសាស្ត្ររបស់អង្គការទេសចរណ៍ពិភពលោក
(UNWTO) កម្ពុជាតែងតបានយកចិត្តទុកដាក់ជំរុញយុទ្ឋសាស្ត្រ និងផែនការសកម្មភាពជាច្រើនក្នុងការ
ទាក់ទាញទេសចរចិន ដូចជា យុទ្ឋសាស្ត្រ សៀវភៅស China- Ready សម្រាប់ឧស្សាហកម្មទេសចរណ៍
កម្ពុជា ក្នុងនោះមានបង្កើតក្រុមការងារមជ្ឈមណ្ឌល China-Ready Center ការបណ្តុះបណ្តាលភាសា
និងវប្បធម៌ចិនដល់មន្ត្រី និងបុគ្គលិក ពង្រឹងមគ្គុទ្ទេសក៏ទេសចរណ៍ភាសាចិន ទាក់ទាញអ្នកវិនិយោគចិន
ហេដ្ឋារចនាសម្ព័ន្ធគាំទ្រនានា និងពង្រឹងគុណភាពសេវាកម្មទេសចរណ៍កម្ពុជាត្រៀមទទួលទេសចរចិន
លើសេវាកម្មចំនួន៧ (សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍, ភោជនីយដ្ឋាន, ការីទេសចរណ៍ និង
ភ្នាក់ងារទេសចរណ៍, សេវាដឹកជញ្ជូនទេសចរណ៍, រមណីយដ្ឋាន, សេវាកម្សាន្តទេសចរណ៍ និងផ្សារទំនើប
និងហាងលក់វត្ថុអនុស្សាវរីយ៍) និងលក្ខណៈវិនិច្ឆ័យចំនួន៥ (បុគ្គលិកជួរមុខចេះចិន និងយល់ពី China-
Ready, មានការផ្សព្វផ្សាយតាមអនឡាញជាភាសាចិន, មានឯកសារផលិតផល និងផ្លាកសញ្ញាបកប្រែចិន,
សេវាអតិថិជនឆ្លើយតបទីផ្សារចិន និងមានស្ដង់ដាគុណភាពសេវាកម្ម)។

ស្របពេលជាមួយគ្នា ដោយឆ្នាំ២០២៣នេះក៏ជាឆ្នាំខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនង ការទូតកម្ពុជា-ចិន និងជាឆ្នាំទស្សនាកម្ពុជា ២០២៣ (Visit Cambodia Year 2023) ក្រោមពាក្យស្លោក “គ្រប់ថ្ងៃគ៏ជាអច្ឆរិយភាព” (Every Day Is A Wonder) សូមអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធបន្តជំរុញការបង្កើតព្រឹត្តិការណ៍ទេសចរណ៍ វប្បធម៌ កីឡា និង សកម្មភាពផ្សព្វផ្សាយទេសចរណ៍នានាទាំងនៅកម្ពុជា និងនៅចិន រួមជាមួយនឹងការផ្តល់សេវាកម្មទេសចរណ៍ ឱ្យបានកាន់តែល្អប្រសើរ និងបដិសណ្ឋារកិច្ចប្រកបដោយភាពកក់ក្ដៅដល់ទេសចរចិន។

ជាមួយគ្នានេះ ក្រសួងទេសចរណ៍នឹងដាក់ចេញយុទ្ឋនាការមេត្រីភាពទេសចរចិន “កម្ពុជា-ចិន មិត្តល្អ” ដើម្បីទទួលទេសចរចិននៅឆ្នាំ២០២៣ ផងដែរ។
សក្ដានុពលយ៉ាងធំ នៃវិនិយោគិន និងទេសចរចិនមកកម្ពុជា នឹងរួមចំណែកដល់ការរីកចម្រើនន
វិស័យទេសចរណ៍ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា។ ជាមួយការត្រឡប់មកវិញនៃទេសចរចិនកម្ពុជារំពឹងថានឹងទទួលបានទេសចរអន្តរជាតិប្រមាណ ៧ លាននាក់ នៅឆ្នាំ២០២៥ ដូចការគ្រោងទុកក្នុង
ផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩។
ក្រសួងទេសចរណ៍ ស្ថាប័នពាក់ព័ន្ធ និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍ រីករាយ និងសូមស្វាគមន៍ និងបានត្រៀមខ្លួនរួចរាល់ជាស្រេចទទួលវិនិយោគិន និងទេសចរចិន ជាមួយនឹងបដិសណ្ឋាកិច្ចរួសរាយ រាក់ទាក់ដ៏កក់ក្តៅបំផុត៕ ដោយ ឧកញ៉ា សារេត