តារាកំប្លែងប្រចាំស្ថានីយទូរទស្សន៍ស៊ី ធី អិន លោក ចែម ចាន់រ៉ា ហៅនាយ ពាក់មី ប្រកាសថា ផ្ទះតារឹមដែលធ្លាប់តែសប្បាយក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិរាល់ឆ្នាំនោះ ឆ្នាំនេះត្រូវផ្អាកហើយ ដើម្បីការពារជាមួយ រដ្ឋាភិបាលបង្ការរីករាលដាល ការឆ្លងមេរោគកូវិដ-១៩។

ការប្រកាសផ្អាកលេងល្បែងប្រជាប្រិយ និងជួបជុំសាច់ញាតិហូបចុកនៅផ្ទះរបស់ឪពុក-ម្ដាយរបស់លោកនាភូមិពពេត ស្រុកស្វាយទាប ខេត្តស្វាយរៀងនាពេលនេះ ធ្វើឡើងបន្ទាប់ពីប្រមុខរាជ រដ្ឋាភិបាលកម្ពុជា សម្រេចផ្អាកការធ្វើពិធីជួបជុំ ឬបុណ្យចូលឆ្នាំដែលមានមនុស្សម្នាច្រើនជួបជុំគ្នា ដែលប្រឈមនឹងការឆ្លងមេរោគកូវិដ-១៩។

ពាក់មី បាន បានលើកឡើងថា ជារៀងរាល់ឆ្នាំ អ្នកភូមិដែលធ្លាប់លេងជួបជុំគ្នាចន្លោះពី៧០នាក់ ទៅ១០០នាក់ នៅផ្ទះរបស់លោក ដើម្បីអបអរឱកាសបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ ដោយលោកបានរៀបចំឲ្យអ្នកភូមិក្មេង-ចាស់ ហូបចុក និងកម្សាន្តសប្បាយរយៈពេលបីថ្ងៃពេញតែម្ដង។ ការជួបជុំនាពេលកន្លងមកនោះ លោកបានរៀបចំឲ្យ មានការប្រកួតទាត់បាល់ លេងល្បែងប្រជាប្រិយខ្មែរ និងជូនលុយចាស់ជាដើម។ រីឯនៅពេលយប់វិញ មានកម្មវិធីច្រៀងរាំលេងកម្សាន្តសម្រាប់ក្មេង ជាពិសេសសម្រាប់កំលោះ និងក្រមុំក្នុងភូមិ។

បែបនេះ ក្ដីឆ្នាំនេះ មិនមានការធ្វើពិធីជួបជុំដូចរាល់ឆ្នាំទៀតឡើយ តារាកំប្លែងរូបនេះ ក៍ស្នើសូមឲ្យប្រជាជនទាំងអស់ក៏ដូចជាសាច់ញាតិលោក មានការយោគយល់ ហើយសូមស្ដាប់តាមការណែនាំ របស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ដើម្បី បង្ការរីករាលដាល ការឆ្លងមេរោគកូវិដ-១៩។

ជាមួយនឹងការផ្អាកនេះផងដែរ ក្នុងន័យបង្ការរីករាលដាល ការឆ្លងមេរោគកូវិដ-១៩ រាជរដ្ឋាភិបាល កាលពីម្សិលមិញនេះ បានចេញបំរាម មួយ គឺហាមឃាត់មិនឲ្យធ្វើដំណើរឆ្លងកាត់ពីខេត្តមួយ ទៅ ខេត្ត មួយ និងពីខេត្តចេញ-ចូលរាជធានីភ្នំពេញ ចាប់ពីម៉ោង២៤.០០ យប់ថ្ងៃទី០៩ ខែមេសា រហូតដល់ម៉ោង ម៉ោង២៤.០០ យប់ថ្ងៃ ១៦ ខែ មេសា ឆ្នាំ២០២០។
