ផេក”ស្លឹកពោធិ៍” ដែលជាផេក ផលិតភាពយន្តអប់រំខ្លីៗ បានបញ្ចេញស្នាដៃថ្មីមួយទៀតហើយ គឺរឿង “ហាមព្រោះស្រឡាញ់” ដោយភាពយន្តមួយនេះ បានបង្កប់អត្ថន័យអប់រំពីកូវីដ១៩ ពិសេសលើការអ្នកចូលចិត្តផឹកស៊ីជុំគ្នា ក្នុងរដូវចូលឆ្នាំនេះតែម្ដង។
ភាពយន្តខាងលើមានរយៈពេលជាង ៤នាទីនេះ បានអប់រំ ទាក់ទងនឹងជំនឿផ្ដេសផ្ដាស និងការដាក់ខ្លួនឲ្យស្ថិតនៅឆ្ងាយពីគ្នា ដើម្បីការពារខ្លួនពីការឆ្លងមេរោគរលាកផ្លូវដង្ហើមកូវីដ-១៩។ តារាសម្ដែងនៅក្នុងភាពយន្ត បានចូលរួមសម្ដែង ដោយ ភរិយា និងកូនរបស់តារាសម្ដែងវ័យជើងចាស់លោក សាវិន ហ្វីលីប ព្រមទាំង តារាសម្ដែងថ្មីៗមួយចំនួនទៀត។
ភាពយន្តខាងលើគឺជាភាពយន្តទី២ របស់ស្លឹកពោធិ៍ហើយ បន្ទាប់ពីរឿង “បន្ទប់ចត្ដាឡីស័ក” ជុំវិញ ការអប់រំ មនុស្សជុំវិញការ ការពារមេរោគកូវិដ-១៩ នេះ។ ចង់ដឹងថា រឿង”ហាមព្រោះស្រឡាញ់” សូមទស្សនាទាំងអស់គ្នា