ដើម្បីអបអរពិធីបុណ្យចូលឆ្នាំចិនខាងមុខ សណ្ឋាគារលំដាប់ពិភពលោក Hyatt Regency បានរៀបចំកម្មវិធីពិសេសគឺ ការផ្ដល់ជូននូវបទពិសោធន៍អាហារប៊ូហ្វេនៅ Market Cafe Restaurant & Lounge ដែលស្ថិតនៅក្នុងសណ្ឋាគារផ្ទាល់ និងមានកន្លែងធំទូលាយ ងាយស្រួលសម្រាប់អតិថិជនសម្រាកបន្ធូរអារម្មណ៍ អំឡុងពេលទទួលទានអាហារ។

ដោយឡែក មុខម្ហូបដែលនឹងលេខមុខសម្រាប់ការទទួលទានអាហារបែបប៊ូហ្វេនេះទៀតសោត គឺសុទ្ធតែសម្រិតសម្រាំងយ៉ាងពិសេសពីមេចុងភៅដូចជា មុខម្ហូបសម្រាប់បុណ្យចូលឆ្នាំចិន Live Yee Sang ទាខ្វៃប៉េកាំង គ្រឿងសមុទ្រចម្រុះ ស៊ូស៊ី អាហារជប៉ុន សាច់គោ អាហារអឺរ៉ុប និងឈីសគ្រប់ប្រភេទ និងនៅមានអាហារជាច្រើនមុខទៀត។
អាហារប៊ូហ្វេរៀបចំឡើងដោយសណ្ឋាគារ Hyatt Regency គឺធ្វើឡើងរយៈពេល ២ថ្ងៃប៉ុណ្ណោះគឺ ថ្ងៃទី ២១ និង ២២ មករា ២០២៣ វេលាម៉ោង ១២ ថ្ងៃត្រង់ រហូតដល់ម៉ោង ៣ រសៀល ហើយតម្លៃវិញគឺ ៦៨ ដុល្លារសម្រាប់មនុស្សពេញវ័យ និង ២០ ដុល្លារសម្រាប់កូនក្មេង។

សូមបញ្ជាក់ដែរថា តម្លៃខាងលើគឺមិនទាន់គិតបញ្ចូលពីពន្ធនៅឡើយ ហើយអតិថិជនទាំងអស់នឹងទទួលបានភេសជ្ជៈមួយកែវ នៅពេលដែលអញ្ជើញចូលទទួលទានអាហារប៊ូហ្វេនៅទីនោះ។
លោកអ្នកអាចធ្វើការតេកក់តុតាមរយៈលេខទូរស័ព្ទ 023 600 1234 ឬអាចទំនាក់ទំនងតាមអ៊ីម៉ែល [email protected]៕





