រីករាយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន បុរី ហេង បូរិន មាន ប្រម៉ូសិនពិសេសផ្ដល់ជូនសម្រាប់អតិថិជន ត្រឹមតែ១០នាក់ដំបូងតែប៉ុណ្ណោះ។ អ្វីដែលអស្ចារ្យនោះ បុរី ហេង បូរិនបានផ្ដល់ជូនអាំងប៉ាវយ៉ាងសន្ធឹកសន្ធាប់មានដូចជា:
– ម៉ូតូ Scopy
– ទូរស័ព្ទដៃ iPhone 14 Pro Max
– ទូទឹកកក
– ទូរទស្សន៍
– រួចជាមួយកាដូជាច្រើនផ្សេងទៀត

លើសពីនេះទៀតមានការបញ្ចុះតម្លៃដ៏ពិសេស ព្រមទាំងលក្ខខ័ណ្ឌបង់ប្រាក់ងាយស្រួល បង់ត្រឹមតែ 249$/1ខែ លោកអ្នកនិងក្លាយជាម្ចាស់ផ្ទះក្នុងក្តីស្រមៃភ្លាមៗ។ បុរី ហេង បូរិន និងធ្វើអោយក្តីស្រមៃលោកក្លាយជាការពិត (ផ្ទះសាងសង់ជិតរួចរាល់មិនពិបាករង់ចាំ)។
គម្រោងបុរី ហេង បូរិន ជាគម្រោងទី១របស់ក្រុមហ៊ុន អភិវឌ្ឍន៍ផ្ទាល់ដោយ ឧកញ៉ា ហេង បូរិន។ គម្រោងបុរី លាតសន្ធឹងលើទំហំដីប្រមាណជាង ៣ហិចតា មានជាង ៣០០ល្វែង មានទីតាំងស្ថិតនៅភូមិរការធំ សង្កាត់បែកចាន ខណ្ឌកំបូល រាជធានីភ្នំពេញ។ គម្រោងរបស់បុរី មានលក់ជាប្រភេទផ្ទះល្វែងអាជីវកម្ម ផ្ទះល្វែងE0, E1, និងប្រភេទ E2 ។
ផ្ទះគ្រប់ប្រភេទទាំងអស់របស់បុរី សាងសង់ឡើងប្រកបដោយគុណភាពរឹងមាំ និងទំនុកចិត្តមិនឱអតិថិជនខកបំណងឡើយ។ ទីតាំងបុរី ហេង បូរិន ស្ថិតនៅទីប្រជុំជនស្រាប់ ជុំវិញបណ្ដុំដោយបុរីធំៗ នៅកៀកផ្លូវជាតិលេខ៤ អាចប្រកបអាជីវកម្មបាន មានសុវត្ថិភាព និងផាសុខភាពក្នុងការរស់នៅ។ ក្នុងបុរី មានផ្លូវខ្វាត់ខ្វែង ផ្លូវនីមួយៗទៀតសោត ធំទូលាយ ងាយស្រួលធ្វើចរាចរណ៍ ឯផ្ទះវិញ ក៏សាងសង់ឡើងពេញខ្នាត មានចាប់ពីទំហំ 4.2m X 14m និងទំហំ 4.2m X 16m។ ទំហំដីមានចាប់ពី 4.2m x 25m ខាងមុខផ្ទះសល់ 7m ក្រោយសល់ 1.50m ធំទូលាយ និងងាយស្រួលចតរថយន្តមុខផ្ទះបានយ៉ាងងាយស្រួល។
សូមអញ្ជើញមកទស្សនាផ្ទះគំរូរពិត និងទទួលយកពត៌មានលំអិតអំពីគម្រោងដែលមានទីតាំងនៅខណ្ឌកំបូល រាជធានីភ្នំពេញ ( ធ្វើដំណើរត្រឹមតែ5នាទីពីផ្សារកំបូល3 )៕







