ដើម្បីរួមចំណែកនឹងរាជរដ្ឋាភិបាលក្នុងការ ប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺកូវីដ១៩ ក្រុមគ្រួសារ លោកព្រាប សុវត្ថិ សុទ្ធតែជា ទាហានដូចគ្នា បានស្ម័គ្រចិត្តបរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួន ម្នាក់ៗ៦ខែ ជូនទៅគណៈកម្មការជាតិ ប្រយុទ្ធនឹងជំងឺកូវីដ១៩ ដើម្បីប្រើប្រាស់។

ក្រុមគ្រួសារ
របស់លោក ព្រាប សុវត្ថិ
ដែលបានចូលរួមបរិច្ចាគជាមួយរដ្ឋាភិបាល
ចូលរួមចំណែកទប់ស្កាត់
និងព្យាបាលជំងឺកូវីដ-១៩
មានទាំងអស់រហូតដល់ទៅ៥នាក់
ដែលសុទ្ធតែជា ទាហានដូចគ្នា
បម្រើការនៅការិយាល័យតែមួយ
ក្នុងនោះ មាន៖
– លោក
ស្រី វរសេនីយ៍ឯក ភូ សំណា
មានតួនាទីជា រងការិយាល័យទី៥នៃ
កងទ័ពជើងគោក ត្រូវជាម្ដាយ
លោកព្រាប សុវត្ថិ
បានស្ម័គ្រចិត្តបរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួន៦ខែ
ក្នុងខែ ៣០ម៉ឺនរៀល។

-លោក វរសេនីយ៍ឯក ព្រាប សុវត្ថិ មានតួនាទីជា រងការិយាល័យទី៥នៃ កងទ័ពជើងគោក បានស្ម័គ្រចិត្តបរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួន៦ខែ ក្នុងខែ៤០ម៉ឺនរៀល។

-លោក ព្រឹន្ទបាលឯក សុវត្ថិ មុន្នីវណ្ណ មានតួនាទីជាជំនួយការ ការិយាល័យទី៥នៃ កងទ័ពជើងគោក ដែលត្រូវជាកូន របស់លោក ព្រាប សុវត្ថិ បានស្ម័គ្រចិត្តបរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួន៦ខែ ក្នុងខែ២០ម៉ឺនរៀល។

-លោក ពលបាលទោ សុវត្ថិ មុនីនាគ មានតួនាទីជាជំនួយការ ការិយាល័យទី៥នៃ កងទ័ពជើងគោក ដែលត្រូវជាកូន របស់លោក ព្រាប សុវត្ថិ បានស្ម័គ្រចិត្តបរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួន៦ខែ ក្នុងខែ២០ម៉ឺនរៀល។

– លោក ពលបាលទោ សុវត្ថិ សិរីវុធ្ឈ មានតួនាទីជាជំនួយការ ការិយាល័យទី៥នៃ កងទ័ពជើងគោកដែលត្រូវជាកូន របស់លោក ព្រាប សុវត្ថិ បានស្ម័គ្រចិត្តបរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួន៦ខែ ក្នុងខែ២០ម៉ឺនរៀល។

ការចូលរួមបរិច្ចាគខាងលើ បានធ្វើឲ្យមហាជនកោតសរសើរជាខ្លាំង ដោយចាត់ទុកថា ជាទង្វើដ៏ល្អសម្រាប់សង្គមក្នុងនាមខ្មែរស្រលាញ់ខ្មែរ ខ្មែរចេះជួយខ្មែរ អំឡុងពេលដែលកំពុងជួបប្រទះនូវបញ្ហាលំបាក នៃការឆ្លងរីករាលដាលជំងឺដ៏កាចសាហាវកូវីដ-១៩។

សូមបញ្ជាក់ថា បន្ទាប់ពីមានការអំពាវនាវរបស់ សម្ដេចតេជោ ហ៊ុន សែន ដើម្បីឲ្យចូលរួមបរិច្ចាគថវិការួមគ្នាជួយទប់ទល់ការរីករាលដាលជំងឺCovid-19 នៅប្រទេសកម្ពុជានោះ ភ្លាមៗនេះដែរ គេសង្កេតឃើញថា មានការចែករំលែកសកម្មភាពមនុស្សធម៌យ៉ាងផុសផុលពីសំណាក់អ្នកជំនួញ ឯកឧត្ដម លោកឧកញ៉ាល្បីៗ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ខណៈដែលសិល្បករ-សិល្បការិនីរបស់ខ្មែរជាច្រើន ក៏បានបង្ហាញឆន្ទៈរួបរួមគ្នាចូលរួមឧបត្ថម្ភថវិកាទប់ស្កាត់ និងព្យាបាលជំងឺCovid-19ផងដែរ។
យោងតាម សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហោះសារនៅក្នុងហ្វេសប៊ុកផេក ផ្លូវការ បានបង្ហាញអំពីថវិកាដែលសប្បុរសជនចូលរូមបរិច្ចាក ដើម្បីប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ ១៩ «គិតត្រឹមព្រឹកថ្ងៃ១៧ មេសា ២០២០កន្លងទៅនេះសប្បុរសជនដែលបានចូលរួមជាថវិកាសម្រាប់ប្រយុទ្ធជាមួយជម្ងឺកូវីត១៩ មានចំនួនទឹកប្រាក់ចំនួន ១៣ ៥៩៧ ២៩៥ដុល្លារ ដោយមិនទាន់គិតពីជំនួយជាសំភារះបរិក្ខា ដូចជាម៉ាស់ អាកុល សាប៊ូសំភារៈពេទ្យជាដើម ដែលមានតម្លៃរាប់លានដុល្លារថែមទៀត។
ដោយឡែកការរួមវិភាគទានតាមរយៈការបរិច្ចាគបៀវត្សទាំងស្រុងឬមួយផ្នែក នៃមន្ត្រីពីគ្រប់ស្ថាបន័ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិនិងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទគិតត្រឹមព្រឹកថ្ងៃ ១៦ មេសា ២០២០ នេះ មានចំនួន ១៤ ៧៥១នាក់ និងនៅសល់មួយចំនួនទៀត ដែលកំពុងផ្ទៀងផ្ទាត់ នៅក្រសួងមុខងារសារធារណៈ៕


