លោក អ៊ុន ចាន់ដា៖ ទោះបីកំពង់ចាម មានរមណីយដ្ឋានតិចជាងខេត្តនានាក្តី ក៏ខេត្តនៅតែពង្រឹងវិស័យទេសចរណ៍របស់ខ្លួន

កម្សាន្ត

ថ្លែងក្នុងសន្នីសីទសារព័ត៌មាននា នៅទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី០៣ ខែកុម្ភៈ លោក អ៊ុន ចាន់ដា  អភិបាលខេត្តកំពង់ចាម បានលើកឡើងថា ទោះបីជាខេត្តកំពង់ចាមមានតំបន់រមណីយដ្ឋានប្រាសាទបុរាណតិចជាងបណ្តាលខេត្តនានាក្តី ក៏អាជ្ញាធរខេត្ត និងមន្ទីជំនាញ នៅតែប្តេជ្ញាពង្រឹងវិស័យទេសចរណ៍របស់ខ្លួន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក អ៊ុន ចាន់ដា  បានលើកឡើងបន្តថា អាជ្ញាធរខេត្ត និងមន្ទីជំនាញ បានជំរុញការគ្រប់គ្រង និងលើកកម្ពស់តំបន់រមណីយដ្ឋាន ក៏ដូចជាប្រាង្គប្រាសាទនានា ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរបរទេសមកលេងខេត្តកំពង់ចាម ឱ្យសប្បាយរីករាយ បើទោះបីជាខេត្តកំពង់ចាមមានតំបន់រមណីយដ្ឋានប្រាទបុរាណតិចជាងបណ្តាលខេត្តនានាក៏ដោយ។

ហេតុនេះ ដើម្បីស្រូបយកភ្ញៀវទេសចរទៅទស្សនាកាន់ច្រើន ដែលផ្តល់ប្រយោជន៍ជូនដល់ប្រជាពលរដ្ឋនៅតំបន់ទេសចរណ៍ផងដែរនោះ រដ្ឋបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ធ បានគ្រប់គ្រង់និងពង្រឹងកិច្ចការពារ ពីការរំលោភដីធ្លីពីសំណាក់ប្រជាពលរដ្ឋ នៅតំបន់រមណីយដ្ឋាន ក៏ដូចជាក្រុមឈ្មួញមួយចំនួនបានចូលកាន់កាប់តំបន់ប្រាសាទបុរាណទាំងនោះ តាមសេចក្តីសម្រេចរបស់រដ្ឋបាលបានប្រសិទ្ធិភាព និងទទួលបានការសាទរពីប្រជាពលរដ្ឋនៅទីនោះផងដែរ។

គួរបញ្ជាក់ដែរថា យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តកំពង់ បានឱ្យដឹងថា ក្នុងនៅក្នុងខេត្តកំពង់ចាម មានតំបន់រមណីយ ដ្ឋានចំនួន១១កន្លែង ក្នុងនោះមានការគ្រប់គ្រងដោយរដ្ឋចំនួន៥កន្លែង និងឯកជន ៦កន្លែង។ រមណីយដ្ឋានប្រវត្តិសាស្ត្រ៤កន្លែង ដូចជា៖ ប្រាសាទអង្គបាជ័យ, ភ្នំហានជ័យ, ភ្នំជើងព្រៃ, និងភ្នំប្រុស ភ្នំស្រី, និងមានរមណីយដ្ឋានធម្មជាតិប្រវត្តិសាស្ត្រមួយកន្លែង គឺប្រាសាទបាធាតុទឹកឆា និងរមណីយដ្ឋានធម្មជាតិ៣កន្លែង រួមមាន៖ បឹងធំ, កោះប៉ែន, ទំនប់តាកុច, និងរមណីយដ្ឋានកែច្នៃ ៣កន្លែង មានកសិ-ទេសចរណ៍ថ្មដា, នាគស្មៅ, និងហាន់ជ័យរីស្សត់៕​ អត្ថបទ៖​ពិសី