មួយរយៈកាលចុងក្រោយនេះ ការធ្វើដំណើរកម្សាន្តចូលព្រៃភ្នំ បោះតង់ Camping ពិតជាទទួលបានប្រជាប្រិយភាពជាខ្លាំង ដ្បិតវាបានផ្ដល់នូវអារម្មណ៍សប្បាយប្លែក និងស្ងប់ស្ងាត់ខុសពីនៅទីក្រុង។

ទន្ទឹមនឹងនោះ ឧកញ៉ា សួរ វីរៈ ក៏បានបបួលអ្នកចូលចិត្តធ្វើដំណើរកម្សាន្តប្រភេទនេះ ទៅបោះតង់ និងគេងលើដើមឈើនៅឧទ្យានបោះតង់ នៅ Camping Park នាថ្ងៃបុណ្យទិវានៃក្ដីស្រលាញ់ ដែលមានទីតាំងនៅលើកំពូលភ្នំឧទ្យានជាតិគីរីរម្យ ដែលនឹងលេចរូបរាង ក៏ដូចជារៀបចំរួចរាល់ជាផ្លូវការនៅមុនថ្ងៃ ១៤ កុម្ភៈ នេះតែម្ដង។
លោកអ្នកដែលមានបំណងចង់ទៅលេងកម្សាន្ត និងបោះតង់នៅ Camping Park អាចធ្វើការទំនាក់ទំនងសាកសួរព័ត៌មានបន្ថែម ឬអាចកក់កន្លែងបោះតង់ជាមុន តាមរយៈលេខទូរស័ព្ទ 078/068 600 012។
គួរឱ្យដឹងដែរថា អគ្គនាយក ក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេស ឧកញ៉ា សួរ វីរៈ ដែលត្រូវបានគេស្គាល់យ៉ាងច្បាស់ថា ជាសហគ្រិនឆ្នើម និងជោគជ័យយ៉ាងខ្លាំង ក្នុងការពង្រីកសេវាកម្មដឹកជញ្ជូនអ្នកដំណើរ និងបញ្ញើរអុីវ៉ាន់ ឈានមុខគេមួយនៅកម្ពុជា។
ទន្ទឹមនឹងនោះ លោកឧកញ៉ា អតីតកូនអ្នកខេត្តកំពុងធំ រូបនេះ ក៏បាននឹងកំពុងវិនិយោគលើវិស័យសេដ្ឋកិច្ចគ្មានផ្សែង ដោយបង្កើតរីសតកម្សាន្តជាច្រើនកន្លែង រួមនឹងមានផ្ដល់សេវាអូប័រទំនើបៗជូនភ្ញៀវទេសចរទៅកម្សាន្តតាមឆ្នេរសមុទ្រ និងនៅកោះជាច្រើនក្នុងប្រទេសកម្ពុជាថែមទៀតផង៕







