ពិធីការិនីល្បីឈ្មោះស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជា នាទសវត្សរ៍៩០ តែងតាំងជារដ្ឋលេខាធិការក្រសួងវប្បធម៌

កម្សាន្ត

ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ត្រាស់បង្គាប់លោកស្រី ឡង់ឌី សាន់ណារ៉ា ជារដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តាមព្រះរាជក្រឹត្យលេខ នស/រកត/០២២៣/២៤៧ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រីគឺជាអតីតពិធីការិនីដ៏ល្បីល្បាញប្រចាំស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជា ទទក នាទសវត្សរ៍៩០ អតីតអនុរដ្ឋលេខាធិការ និងជាអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ក្រសួងព័ត៌មាន ហើយក៏ជាអនុប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ សាខាក្រសួងព័ត៌មាន ដែលមានលោកស្រីសាស្រ្តចារ្យឱសថបណ្ឌិត ខៀវ ទេពរង្ស៊ីកាញារីទ្ធ ជាប្រធានកិត្តិយសនៃសមាគម។