មួយរយៈកាលចុងក្រោយនេះ ការធ្វើដំណើរកម្សាន្តចូលព្រៃភ្នំ បោះតង់ Camping ពិតជាទទួលបានប្រជាប្រិយភាពជាខ្លាំង ដ្បិតវាបានផ្ដល់នូវអារម្មណ៍សប្បាយប្លែក និងស្ងប់ស្ងាត់ខុសពីនៅទីក្រុង។

ទន្ទឹមនឹងនោះ ឧកញ៉ា សួរ វីរៈ ក៏បានបបួលអ្នកចូលចិត្តធ្វើដំណើរកម្សាន្តប្រភេទនេះ ទៅបោះតង់ និងគេងលើដើមឈើនៅឧទ្យានបោះតង់ នៅ Camping Park នាថ្ងៃបុណ្យទិវានៃក្ដីស្រលាញ់ ដែលមានទីតាំងនៅលើកំពូលភ្នំឧទ្យានជាតិគីរីរម្យ ដែលនឹងលេចរូបរាង ក៏ដូចជារៀបចំរួចរាល់ជាផ្លូវការនៅមុនថ្ងៃ ១៤ កុម្ភៈ នេះតែម្ដង។
ក្រោយពីរៀបចំរួចរាល់ហើយ ទិដ្ឋភាពនៅ Camping Park ពិតជាស្រស់ស្អាតខ្លាំង មិនចាញ់តំបន់ទេសចរណ៍ប្រទេសជិតខាងឡើយ ពោលគឺគ្រាន់តែឃើញភ្លាម ចង់រៀបបង្វេច តេហៅពួកម៉ាកដាក់មួយទ្រីបទៅឧទ្យានបោះតង់តែម្ដង។
លោកអ្នកដែលមានបំណងចង់ទៅលេងកម្សាន្ត និងបោះតង់នៅ Camping Park អាចធ្វើការទំនាក់ទំនងសាកសួរព័ត៌មានបន្ថែម ឬអាចកក់កន្លែងបោះតង់ជាមុន តាមរយៈលេខទូរស័ព្ទ 078/068 600 012៕











