តារាចម្រៀងល្បីឈ្មោះក្នុងផលិតកម្មថោន អ្នកនាង មាស សុខសោភា នឹង ស្វាមី បានបង្ហាញរូបភាពស្និទ្ធស្នាលគ្នាជាច្រើនលើគណនីយFacebook ផ្ទាល់ខ្លួនរបស់នាងកាលពីពេលថ្មីៗនេះ ដោយពួកគេបានពាក់ម៉ាស ចារ សុទ្ធតែយ័ន្ត ដើម្បីការពារកូវីដ-១៩ ដែលកំពុងតែយាយីមនុស្ស ពេញពិភពលោក ធ្វើឲ្យភ័យក្លាយគ្រប់គ្នានេះ។
រូបភាពកៀកកើយជាមួយស្វាមី របស់តារាចម្រៀងស្រីល្បីឈ្មោះខាងលើ គឺនាងបានថតនៅប្រទេសថៃ គ្រាដែលនាងនាំស្វាមីរបស់ខ្លួនទៅ ពិនិត្យនឹងព្យាបាលជំងឺនៅទីនោះ។ តារាស្រីរូបនេះ មិនប្រាប់ថា លោកអ៊ឹត រ៉ាដា ដែលជា ស្វាមីនោះ មានជំងឺអ្វីឡើយ ប៉ុន្តែអ្វីដែលធ្វើឲ្យអ្នកគាំទ្រនាង ចាប់អារម្មណ៍នោះ ការពាក់ម៉ាស់ របស់ពួកគេដែលមានចារយ័ន ហាក់បង្កប់នៅ អប្បិយជំនឿមួយ ស្របពេល ដែលបច្ចុប្បន្ន វីរុស រកូវីដ-១៩ កំពុងតែយាយីមនុស្ស ពេញពិភពលោក ធ្វើឲ្យភ័យក្លាយគ្រប់គ្នានេះ។ ក្រុមអ្នកគាំទ្ររបស់នាងលាន់ មាត់ថា ចារយ័នប៉ុណ្ណឹងហើយ តើឲ្យកូវីដ-១៩ ឯណាមកហ៊ានចូលជិតទៅ?
មាស សុខសោភា បានសរសេរលើគណនីFacebook មានខ្លឹមសារបែបនេះថា”ជូនអ្នកជំងឺមកស្រូបខ្យល់អាកាស សូមឲ្យបងមានសុខភាពប្រសើរឡើង”។ ជាមួយនេះដែរ មាស សុខសោភា បានបញ្ចេញសារបង្ហាញអារម្មណ៍យកព្រះធម៌មកដាក់នៅក្នុងខ្លួន ដើម្បីការពារជំងឺកូវីដ-១៩ ក្នុងនោះនាងបានថ្លែងសារថា សម័យកូវីដ គ្មានអ្វីក្រៅពីយកព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ មកបិទបាំងជាប់ខ្លួនយើងទេ។ នាងបន្ថែមថា ជីវិតមនុស្សយើងមានតែ៣ថ្ងៃប៉ុណ្ណោះ គឺម្សិលមិញ ,ថ្ងៃនេះ នឹងថ្ងៃស្អែក។
ជាមួយខ្លឹមសារនេះដែរ សោភា ក៏បានដាស់តឿនឲ្យបងប្អូនទាំងឡាយ កុំធ្វេសប្រហែសឲ្យសោះ ពីការពារជំងឺកូវីដ-១៩នេះ តាមរយៈការពាក់ម៉ាសក៍ ក៏ដូចជាលាងដៃជាមួយសាប៊ូ ឬអាល់កុល ជាប្រចាំផងដែរ។ ចំណែកអ្នកគាំទ្រមាស សុខសោភា ក៏បានជូនពរឲ្យស្វាមីរបស់នាងសូមឲ្យឆាប់បានជាសះស្បើយពីជំងឺឡើងវិញផងដែរ៕