សម្រាប់បងប្អូនដែលចង់ទៅកំសាន្តនៅកោះរ៉ុង និងរ៉ុងសន្លឹម លែងលំបាក និងប្រើពេលធ្វើដំណើរយូរទៀតហើយ ខណៈត្រឹមតែ ៣០ នាទីប៉ុណ្ណោះ ទូកទំនើបល្បឿនលឿន របស់ក្រុមហ៊ុន ក្រុមហ៊ុន វីរៈប៊ុនថាំ នឹងនាំលោកអ្នកទៅកាន់តំបន់កោះរ៉ុង និងរ៉ុងសន្លឹម ដែលជាទីតាំងសម្រាប់អ្នកទេសចរណ៍ជាច្រើនប្រាថ្នាចង់ទៅទស្សនា។

បើតាមក្រុមហ៊ុន វិរៈប៊ុនថាំ បានឱ្យដឹងថា លោកអ្នកនឹងកាន់តែងាយស្រួ និងកាន់តែឆាប់រហ័សទ្វេដង ខណៈលោកអ្នកអាចប្រើមធ្យោបាយធ្វើដំណើរ ទៅកាន់កោះរ៉ុង និងរ៉ុងសន្លឹម តាមរយៈទូកទំនើបប្រភេទល្បឿនលឿន(Buva Sea Cambodia ) ត្រឹមតែ 30 នាទីតែប៉ុណ្ណោះ ខណៈក្នុងពេលឆាប់ៗនេះដែរ ក្រុមហ៊ុនក៏នឹងផ្ដល់ជូនសេវាកម្មទៅកាន់កោះស្ដេចផងដែរ។
សម្រាប់លោកអ្នកដែលចង់ធ្វើដំណើរតាមទូកទំនើបប្រភេទល្បឿនលឿននេះ គឺលោកអ្នកអាចមើលនៅវិធីដូចខាងក្រោមនេះ៖
☞︎ ទាញយកកម្មវិធី VET Express ឥឡូវនេះសម្រាប់ការកក់ទូក ៖
-សម្រាប់ប្រព័ន្ធប្រតិបត្តិការ IOS: https://apple.co/2GG57Vq
-សម្រាប់ប្រព័ន្ធប្រតិបត្តិការ GooglePlay: https://bit.ly/2IhMiZ8
Website: www.buvasea.com
យ៉ាងណាមិញ សម្រាប់ព័ត៌មានបន្ថែម និងចង់កក់សំបុត្រ លោកអ្នកក៏អាចទំនាក់ទំនងទៅកាន់លេខទូរសព្ទ៖ 015 888850, 089 971291, 098 888950, 097 8888950។

សូមជម្រាបជូនដែរថា ក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស ជាក្រុមហ៊ុនដឹកជញ្ជូន និងបញ្ញើឈានមុខគេមួយនៅប្រទេសកម្ពុជា ដែលអាចធ្វើដំណើរ ឬផ្ញើទំនិញ ទៅកាន់ប្រទេសថៃ និងវៀតណាមបាន។ លើសពីនេះថ្មីៗនេះ ក្រុមហ៊ុន ក៏ទើបបានចេញ App ថ្មីមួយឈ្មោះថា VET Express ដែលអាចទាញយកបាននៅលើទូរសព្ទដៃទាំងប្រព័ន្ធ iOS និង Andriod ដើម្បីតាមដានប្រតិបត្តិការបញ្ញើទំនិញ ឬអាចកក់សំបុត្រក្នុងការធ្វើដំណើរបានផងដែរ៕
