ក្រសួង​វប្បធម៌​ចេញ​សេចក្ដី​ណែនាំ បញ្ឈប់​ផ្សព្វផ្សាយ​សារ លក្ខណៈ​ស្រើបស្រាល អាសអាភាស អុជអាល

កម្សាន្ត


ក្រុម​ប្រឹក្សា​វិន័យ និង​លើក​សរសើរ​នៃ ក្រសួង​វប្បធម៌​រសៀល​នេះ បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​មួយ​ដោយ​ណែនាំ​ឲ្យ​បញ្ឈប់​ផ្សព្វផ្សាយ​សារ​គ្រប់​រូប​ដែល​មាន​លក្ខណៈ​ស្រើបស្រាល អាសអាភាស អុជអាល និង​ប្រកាន់​ពូជសាសន៍​ជា​ដើម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅ​ក្នុង​សេចក្ដី​ជូន​ដំណឹង​នេះ បាន​​លើក​ឡើង​ថា បន្ទាប់​ពី​ថ្មី​ៗ​នេះ​ក្រុម​ប្រឹក្សា​វិន័យ និង​លើក​សរសើរ​របស់​ក្រសួង​វប្បធម៌ បាន​សង្កេត​ឃើញ​នូវ​សកម្មភាព​ផ្សព្វផ្សាយ​ខ្លះ តាម​រយៈ​គេហទំព័រ និង បណ្ដាញ​ទំនាក់ទំនង​សង្គម​មួយ​ចំនួន ពិសេស​អាជីវករ​អនឡាញ អ្នក​និពន្ធ​បទ​ភ្លេង និង​ទំនុក​ច្រៀង និង​អ្នក​សម្ដែង​ក្រៅ​ប្រព័ន្ធ​ជា​ដើម​បាន​ផ្សព្វផ្សាយ​ពី​សារ​ជា​រូបភាព សំឡេង និង​វីដេអូ​ប្រកប​ដោយ​អសីលញាញ។

ទង្វើ​នេះ គឺ​ខុស​ពី​ក្រម​សីលធម៌​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​វប្បធម៌ ទំនៀមទម្លាប់​ ប្រពៃណី អត្តសញ្ញា និង​កិត្យានុភាព​ជាតិ​ជា​រឿយៗ។ដូច្នេះ​ហើយ នៅ​ក្នុង​សេចក្ដី​ណែនាំ ដែល​ចុះហត្ថលេខា​ដោយ​លោក​ជំទាវ ភឿង សកុណា រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ បាន​លើក​ឡើង​ថា ក្នុង​បរិបថ​ដែលកម្ពុជា បាននិង​កំពុង​យក​ចិត្ត​ទុក​ដាក់​ចូល​រួម ថែ​រក្សា និង​លើក​កម្ពស់​សុខដុម​ភាព​នៃ​វិស័យ​សិល្បៈ វប្បធម៌​នេះ ក្រុម​ប្រឹក្សា​វិន័យ និង​លើក​សរសើរ​នៃ​ក្រសួង​វប្បធម៌ សូម​ធ្វើ​ការ​ណែនាំ​ដល់អ្នក​ប្រើ​ប្រាស់​គេហទំព័រ និង​បណ្ដាញ​ទំនាក់ទំនងសង្គម​ទាំង​អស់ សូម​បញ្ឈប់​នូវ​ការ​ផ្សព្វផ្សាយ គ្រប់​រូបភាព សារ​ជា​អក្ស សំឡេង និង​វីដេអូ ដែល​មាន​ចរិតលក្ខណៈ​អាសអាភាស ស្រើបស្រាល អុជអាល បំពាក់​បំពាក់ ប្រកាន់ ប្រកាន់​ពូជសាសន៍ ពណ៌​សម្បុរ ដែល​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​វប្បធម៌ និង​ទំនៀមទម្លាប់ ប្រពៃណី ជំនឿ សាសនា សេចក្ដីថ្លៃថ្នូរ និង​កិត្យានុភាព​របស់​សង្គម​ ចាប់​ពី​ថ្ងៃ​ចេញ​សេចក្ដី​ណែនាំ​នេះ​ត​ទៅ​ជា​កំហិត។

ក្នុង​ករណី​បុគ្គល​ឬ​ក្រុម​ណា​មួយ​នៅ​បន្ត​ប្រព្រឹត្ត​សកម្មភាព​អវិជ្ជមាន​ខាង​លើ ក្រុម​ប្រឹក្សា​វិន័យ និង​លើក​សរសើរ នឹង​សហការ​ជា​មួយ​ក្រសួង​មហាផ្ទៃ​ឬ​ក្រសួង​ព័ត៌មាន​ឬ​ក្រសួង​ប្រៃសណីយ៍​​នឹង​ទូរគមនាគមន៍ នឹង​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ចាត់​វិធានការណ៍ ​បុគ្គល​ឬ​ក្រុម​ណា​មួយ​នោះ ​​​តាម​ផ្លូវ​ច្បាប់​ជា​​ធរមាន៕