តារាសម្ដែងអ្នកនាង គង់ ចាន់ស្រីមុំ និងស្វាមី បានបង្ហោះវីដេអូដ៏គួរមួយ បង្ហាញពីសកម្មភាពរបស់ពួកគេ ដែលចុះទៅពិនិត្យមើលផ្ទះមួយខ្នងដែលអ្នកទាំងពីរបាន ចេញថ្លៃសាងសង់ជូន លោកយាយក្រីក្រម្នាក់ ក្នុងខេត្ត តាកែវ។ សកម្មភាពសប្បុរសរបស់ ប្ដីប្រពន្ធសិល្បៈមួយគូរនេះ បានធ្វើឲ្យមហាជនកោតសរសើរ ជាខ្លាំង។
តាមការរៀបរាប់របស់តារាស្រីល្បីឈ្មោះខាងលើ លោកយាយដែលនាង បានជួយចេញថ្លៃ សាងសង់ផ្ទះថ្មីជូននោះ គឺ ឈ្មោះ ភូន វ័យជាង ៦០ឆ្នាំ រស់នៅ ក្នុង ភូមិ ព្រៃម្លូ ឃុំ ក្រពុំឈូក ស្រុក កោះអណ្ដែត ខេត្ត តាកែវ។ ស្ត្រីវ័យចំណាស់រូបនេះ មិនមានកូនចៅឡើយ រស់នៅ ពឹងផ្អែក លើវត្ត ព្រៃម្លូ ក្បែរនោះ ដោយលោកយាយជួយ ធ្វើចង្ហាន់ ព្រះសង្ឃ ក៏ដូចជា ជួយលាងចាន ជាដើម។

ផ្ទះលោកយាយទូរគត់ ម្នាក់នេះដំបូងឡើយ មានសភាពចាស់ទ្រុឌទ្រោមខ្លាំង មិនអាចរស់នៅបាន ដោយឃើញពី សភាពខ្វះខាតបែបនេះ ពេលដែល អ្នកនាង គង់ ចាន់ស្រីមុំ និងស្វាមី ទៅធ្វើបុណ្យនៅ ទីអារាមនោះ ឃើញក៏ មានចិត្តអាណិត ហើយអ្នកទាំងពីរបានបង្ហោះពីការលំបាក របស់ស្ត្រីចំណាស់ម្នាក់នេះ លើបណ្ដាញសង្គម ដើម្បីស្វែងរកសប្បុរសជនជួយ ។

ដោយមិនអាចរង់ចាំអំណោយពីសប្បុរសជនជួយនោះ អ្នកនាង គង់ ចាន់ស្រីមុំ និងស្វាមី បានចេញថ្លៃធ្វើផ្ទះនោះទាំងស្រុង ព្រមទាំង កូនសិស្សលោក នឹង ព្រះសង្ឃគង់នៅ វត្ត វត្ត ព្រៃម្លូ ជួយធ្វើ ផ្ទះនោះឡើង។

ជាមួយនឹង ការទទួលបានលំនៅឋានថ្មី លោកយាយភូន បានសម្ដែងការសប្បាយចិត្តជាខ្លាំង ដោយលោកយាយមិននឹងស្មានថា ខ្លួនអាចមានលំនៅឋានស្អាតបែបនេះឡើយ។ លោកយាយ បានជួនអ្នកនាង គង់ ចាន់ស្រីមុំ និងស្វាមី ព្រមទាំងសប្បុរសជនទាំងអស់ មានសុខភាពល្អ រកស៊ីមានបាន ជួបប្រទះពុទ្ធពរទាំង៤ប្រកា គឺ អាយុ វណ្ណៈ សុខៈ ពោលៈកុំបី ឃ្លាតឃ្លាង ឡើយ ។ សកម្មភាពសប្បុរសធម៌ខាងលើនេះ មិនមែនជាលើកទីមួយឡើយ ដែលគង់ ចាន់ស្រីមុំ បានធ្វើ ជារឿយគេតែងឃើញ នាងជួយដល់ជនក្រីក្រជាច្រើនផ្សេងទៀត ជួយដល់មន្ទីរពេទ្យ គន្ធបុប្ផា កាកបាទក្រហម នឹងថ្មីៗនេះ នាងទើបតែបរិច្ចាគ ប្រាក់មួយចំនួន ជាមួយរដ្ឋាភិបាលដើម្បី ប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ ផងដែរ៕



