នាព្រឹកព្រលឹម ថ្ងៃទី ១២ ខែ មីនា ឆ្នាំ២០២៣នេះ អ្នកឧញ៉ា សំអាង វឌ្ឍនៈ នាយកប្រតិបត្តិ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី, សិល្បករល្បីៗ និងមហាជនរាប់ពាន់នាក់ បានបើកដំណើរការ ព្រឹត្តិការណ៍រត់ប្រណាំងបណ្ដាក់គ្នា V-Active FUN RUN ដ៏ធំលើកទី៣ នាសួនទីរួមខេត្តកំពង់ធំ។

សំឡេងហ៊ោកញ្ជ្រៀវយ៉ាងរីករាយ ខ្ញៀវខ្ញារ ពីអ្នកចូលរួមរាប់ពាន់នាក់ ក្នុងព្រឹត្តិការណ៍រត់បណ្ដាក់គ្នា V-Active FUN RUN នាទឹកដីរូបសំណាកដំនាព្រឹកនេះ បានបង្ហាញពី យ៉ាងច្បាស់ពីទឹកចិត្ត ឆន្ទៈ និងការចូលរួមលើកកម្ពស់វិស័យកីឡា និងសុខភាព នៅប្រទេសកម្ពុជាផងដែរ។
ព្រឹត្តិការណ៍រត់ ឬដើរប្រណាំងបណ្ដាក់គ្នា V-Active FUN RUN នេះ អ្នកចូលរួមទាំងអស់ នឹងរត់បណ្តាក់ក្នុង ចម្ងាយចាប់ពី ៥គីឡូម៉ែត្រ រហូតដល់ ១៩គីឡូម៉ែត្រ ទៅតាមទីតាំង Stations នីមួយៗ!
ក្នុងចំណោមអ្នកចូលរួមជាច្រើនពាន់នាក់នោះក៏មានវត្តមាន សិល្បៈករ សិល្បៈការិនីល្បីៗ ដូចជា៖ Pou Khlaing, កីឡាការិនី Tharoth Sam, លោក Athika, លោក Visa Nan ណាន វីសារ, លោក BOB – ប៊ប់ និង លោក Chris Dyna ចូលរួមផងដែរ។





បន្ទាប់ពីការដើរ និងរត់បណ្ដាក់គ្នា គណៈកម្មការក៏បានរកឃើញក្រុមម្ចាស់ជ័យលាភី ក្រុមលេខ១ ក្រុមលេខ២ និងក្រុមលេខ៣ ហើយក៏បានប្រគល់ប្រាក់រង្វាន់ និងកាដូលើកទឹកចិត្តដល់សមាជិកក្រុមឈ្នះផងដែរ៕
វី អាកទីវ ជីវិតកាន់តែរីករាយ កាន់តែរស់រវើក!





