អតីតភរិយា នាយហុងដា គឺនាងឃ្មឹប កាលពីចុងសប្ដាហ៍កន្លងទៅនេះត្រូវ ប៉ូលិសឃាត់ខ្លួន ពេលកំពុងជួញដូរនឹងប្រើប្រាស់គ្រឿងញៀន ជាមួយនឹងជនសង្ស័យប្រុសស្រី៦នាក់ផ្សេងទៀត នៅត្រង់ អតីត បានចតុមុខ ផ្លូវ ជាតិ លេខ៥ ភូមិ ១៦ សង្កាត់ ស្រះចក ខណ្ឌ ដូនពេញ។
ដោយអនុវត្តន៍តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និង លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាល ខណ្ឌដូនពេញ អធិការដ្ឋាន ប៉ុស្តិ៍ បានកាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១៧h០០នាទី កន្លងទៅនេះបើកការស្រាវជ្រាវបង្គ្រាបករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុចបាចតុមុខ ផ្លូវជាតិលេខ៥ ភូមិ១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
-ជាលទ្ធផលនៃកិច្ចប្រតិបត្តិការណ៍នេះ កំលាំងសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់ ក្នុងនោះមានស្រី០៣នាក់ រួមមាន÷
១/ឈ្មោះ ឈួន សំណាង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅទីតាំងខាងលើ ( ជាអ្នកជួញដូរ)។
២/ឈ្មោះ ឈួន រ៉ាទី ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅទីតាំងខាងលើ មុខរបរមិនពិតប្រាកដ(ជាអ្នកប្រើប្រាស់)។
៣/ឈ្មោះ វណ្ណា វណ្ណី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅនិងមុខរបរមិនពិតប្រាកដ(ជាអ្នកប្រើប្រាស់) ។
៤/ឈ្មោះ រ៉េន សុធារី (ហៅ ខ្មឹប ) ភេទស្រី អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅនិងមុខរបរមិនពិតប្រាកដ(ជាអ្នកប្រើប្រាស់)។
៥/ឈ្មោះ ប្រាក់ បញ្ញា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅនិងមុខរបរមិនពិតប្រាកដ(ជាអ្នកប្រើប្រាស់)។
៦/ឈ្មោះ មុត បញ្ញា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅនិងមុខរបរមិនពិតប្រាដក(ជាអ្នកប្រើប្រាស់)។
៧/ឈ្មោះ ម៉ៅ ម៉ាប់ ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅនិងមុខរបរមិនពិតប្រាកដ(ជាអ្នកប្រើប្រាស់)។
ក្នុងប្រតិបត្តិការបង្ក្រាបខាងលើវត្ថុតាងដកហូតរួមមាន÷
១/ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន១៥កញ្ចប់។
២/ថង់ប្លាស្ទិចសំរាប់ច្រកគ្រឿងញៀនមួយចំនួន។
៣/ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យទាំងអស់ កំពុងតែឃុំខ្លួនបណ្ដោះអាសន្ន អធិការដ្ឋាន ខណ្ឌដូនពេញ ហើយកម្លាំងជំនាញ បានសួរចម្លើយបន្តស្រាវជ្រាវរកបក្ខពួកនិងក្រុមដទៃផ្សេងទៀតព្រមទាំងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី។
សូមរំលឹកផងដែរថា អតីតប្រពន្ធនាយ ហុងដាក នាងឈ្មោះ រ៉េន សុធារី ហៅ ខ្មឹប ធ្លាប់ត្រូវបានគេដឹងថា បានជាប់ពាក់ព័ន្ធការប្រើប្រាស់គ្រឿនជាច្រើនលើកមកហើយ បន្ទាប់ពីនាង ត្រូវបានអតីតស្វាមីនាង លែងលះ។ ជាមួយគ្នានោះផងដែរ កូនប្រុស ឮរបស់នាង ដែលនាយ ហុយដា យកទៅចិញ្ចឹមក៏ ជាអ្នកប្រើប្រាស់គ្រឿងញៀននេះដូចគ្នា ហើយកូនប្រុសម្នាក់នោះបានថែមទាំង សម្លាប់ប្រពន្ធក្រោយរបស់នាយហុងដា រហូតជាប់ទោស ឃុំខ្លួននៅព្រៃស រហូតមកដល់បច្ចុប្បន្ន។