លែងទុកឱ្យfan fan ឆ្ងល់ទៀតហើយ អុីអុី ចេញមុខទម្លាយរឿងទំនាក់ទំនងប៉ាម៉ាក់ខ្ទេច

កម្សាន្ត

ចាប់ពីថ្ងៃនេះទៅ បងប្អូនជា fan fan របស់ អ៉ីអ៉ី ច្បាស់ជាលែងមានចម្ងល់នៅពីក្រោយទំនាក់ទំនងរវាងប៉ាម៉ាក់របស់ខ្លួនទៀតហើយ ត្បិតមុននេះបន្តិច អ៉ីអ៉ី បានចេញមុខមកទម្លាយសម្រាយ រឿងរ៉ាវប៉ាម៉ាក់ឡើងអស់ មិនបាច់ឱ្យ fan fan តាមឆ្ងល់ទៀត។ fan fan អ្នកគាំទ្រ ក៏មិនបាច់ខាតពេលជជែកដេញដោលឆ្លើយឆ្លង ជុំវិញរឿងឯកជនភាពក្នុងគ្រួសារ របស់ អុីអុី ទៀតហើយ។ សំនួរអ្នកជិតខាងសួរមក អ៉ីអ៉ី ពិតជាចាក់ដោតមែន តែកូនស្រីម្ចាស់ប្រេន EEw9 អ៉ីអ៉ី ឆ្លើយទៅវិញឡើងដូចទឹកហូរ។  

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងវីដេអូ Live តាមបណ្ដាញសង្គមរបស់ខ្លួន កូនស្រីដ៏ស្រស់សោភា និយាយខ្មែររដឺនៗគួរឱ្យចង់ស្ដាប់ ប្អូនស្រី អុីអុី នារសៀលថ្ងៃទី២១ មីនា នេះ បានអានខាំមិនឆ្លើយឆ្លងជាមួយ របស់អ្នកគាំទ្រ និងបកស្រាយដោយមិនលាក់លៀមថា៖ “ប៉ា និងម៉ាក់ខ្ញុំ ពួកគាត់បានលែងលះគ្នា តាំងពីយូរហើយបងអើយ… ហើយសម្រាប់ការរើសគូស្រកររបស់ម៉ាក់ ខ្ញុំតាមតែម៉ាក់ខ្ញុំទេ ព្រោះជាសិទ្ធិរបស់គាត់” ។

ក្រោយ ម៉ាក់របស់ អុីអុី បានឃើញវីដេអូបកស្រាយ និងសំនួរជជីកសួរ ពីរឿងទំនាក់ទំនងមិនឈប់ ម្ចាស់ក្រុមហ៊ុនគ្រឿងសម្អាង EEw9 ក៏បានសម្ដែងនូវការហួសចិត្តចំពោះអ្នកសួរសំនួរចាក់ដោតថា ហើយបានឆ្លើយតបថា៖ ” អ្នកសួរទៅកាន់ក្មេង អត់គិត ហើយបានសួរទៅកូនស្រីខ្ញុំ បែបនេះ?”។

អ្នកម៉ាក់របស់ អុីអុី ក៏បានបន្ថែមទៀតថា៖ “ខ្ញុំមិនដែលលាក់ទេបងប្អូន តែខ្ញុំគិតថា វាមិនចាំបាច់ផុសអួតគេរឿងបែកបាក់ និងរឿងជួបដៃគូរថ្មីនោះ នៅលើវិថី onlinesនោះទេ ចាំដល់ថ្ងៃរៀបការ គឺរៀបការតែម្ដងទៅ ហើយក៏មិនចាំបាច់ប្រកាស ឬចុះជាសារព័ត៌មានប្រាប់ទៅដល់បងប្អូនអោយដឹងនោះទេ”។

ឈរលើការបកស្រាយប្រកបដោយចិត្តត្រជាក់របស់ម៉ាក់ អុីអុី ល្មមអាចឱ្យអ្នកគាំទ្រយល់បានថា ម្ចាស់ប្រេន EEw9 គឺជាស្ត្រីរឹងមាំ និងមានចិត្តត្រជាក់ មិនឆ្លើយតបបែបខឹងសម្បារ ឬជេរគេឯងនៅលើបណ្ដាញសង្គមហ្វេសប៊ុកឡើង ផ្ទុយទៅវិញ មានតែការបកស្រាយល្អៗ ប្រកប ដោយស្នាមញញឹម។

នៅចុងបញ្ចប់នៃការបកស្រាយប្រកបដោយភាពចាស់ទុំ ម៉ាក់របស់ អុីអុី ក៏បានផ្ញើសារជូនពរ និងអគុណសម្រាប់ក្ដីស្រលាញ់របស់បងប្អូនមកកាន់គ្រួសារEEw9 ហើយសូមជូនពរបងប្អូនអ្នកពូកែសួរសំនួរចាក់ដោតដោយចេតនាទាំងឡាយ ជួបតែសុភមង្គល និងរឿងល្អៗ កុំជួបរឿងបែកបាក់ដូចរូបខ្លួន។ ជាពិសេស លោកស្រីក៏បានផ្ញាំថា៖ “អុីចឹង បានថា គ្រួសារគេ សុភមង្គលគេ កុំចង់ដឹងរឿងគេបងប្អូន គួរយកពេលសន្សំថែរក្សារសុភមង្គលខ្លួនឯងរៀងៗខ្លួន កុំអោយជួបរឿងបែកបាក់ដូចគេ”៕​