សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា នៅក្នុងគោលនយោបាយជំរុញវិស័យកសិកម្មរបស់រាជរដ្ឋាភិបាលកន្លងមកគឺសម្រេចបានផ្នែកផលិតកម្មស្រូវពីខ្វះស្បៀងទៅជាសល់ស្បៀង(ស្រូវ) ប៉ុន្តែមិនជោគជ័យលើការជំរុញនាំចេញអង្ករឱ្យបាន១លានតោនក្នុងមួយឆ្នំា
ថ្លែងក្នុងពិធីបិទសន្និបាទបូកសរុបការងាររបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២៤មីនាឆ្នំា២០២៣ សម្តេចតេជោ ហ៊ុនសែន មានប្រសសន៍ថា «នយោបាយកសិកម្មដែលយើងបានដាក់ចេញថាជំរុញផលិតកម្មស្រូវនិងជំរុញការនាំចេញអង្ករឱ្យបាន១លានតោនក្នុងមួយឆ្នំា ក្នុងនោះយើងសម្រេចបានផ្នែកផលិតកម្មពីការដែលយើងខ្វះទៅជាសល់។ប៉ុន្តែយើងមិនជោគជ័យទៅលើការសម្រេចការនាំចេញអង្ករ១លានតោនដោយសារមូលហេតុសត្យានុម័តនិងបញ្ហាទីផ្សារ»។
ពាក់ព័ន្ធគោលនយោបាយជំរុញផលិតកម្មស្រូវរបស់កម្ពុជា សម្តេចតេជោ ហ៊ុនសែន លើកឡើងថា ដោយសារតែកំណើននៃផលិតកម្មរបស់យើងវាដើរលឿននៅពេលតម្រូវការវិនិយោគទៅលើការដូចជាម៉ាស៊ីនកិនស្រូវ ឃ្លំាងស្តុកនិងទុនបង្វិលធ្វើឱ្យមានបញ្ហាដែលយើងមកដល់ពេលនេះនៅមានការនាំចេញស្រូវនៅឡើយ។
បើយោងតាមសេម្តេចតេជោ នេះមិនមែនជាបញ្ហាដាច់ដោយឡែករបស់សម្តេចតែឯងនោះទេ តែវាជាបញ្ហារួម មន្ត្រីរបស់យើងទើបអាចអនុវត្តបាន ហើយមិនមែនបានសេចក្តីថាកម្ពុជាគ្មានគោលនយោបាយត្រឹមត្រូវសម្រាប់ការដឹកនាំសម្រាប់វិស័យកសិកម្មនោះទេ។យើងប្រឹងប្រែងដុតដៃដុតជើងទំាងអស់គ្នាទើបបានមកដល់ត្រឹមប៉ុណ្ណេះហើយបើទោះបីពិភពលោកមានការប្រែប្រួលយ៉ាងណាក៏ដោយសម្រាប់កម្ពុជាមិនខ្វះអង្ករឱ្យប្រជាពលរដ្ឋបរិភោគនោះទេ៕អត្ថបទ៖សារេត