កាលពីថ្ងៃទី៣០ ខែកញ្ញា កន្លងទៅ ឧកញ៉ា ឡាង ទីលាង បានរៀបចំកម្មវិធីជួបជុំមួយ ដែលមានឈ្មោះថា Soft Launch BTL Integrated Facility និងពិសារអាហារសាមគ្គីជួបជុំគ្នា ជាមួយក្រុមការងារនៅទីតាំង បុរី ទីលាង ដង្កោហ្គ្រីនផាក ។
មុនពេលចាប់ផ្ដើមទទួលទានអាហារពេលល្ងាចដ៏ឱឡារឹកមួយនេះ កញ្ញា Ryian Farizza នាយកផ្នែក អភិវឌ្ឍអាជីវកម្ម បានឡើងថ្លែងសន្ទរកថាស្ដីពីគម្រោងនាថ្ងៃអនាគត និងចក្ខុវិស័យដ៏វែងឆ្ងាយ របស់បុរីទីលាងផងដែរ។
បន្ថែមពីនោះ លោក ហុងសូរ សុវណ្ណារិទ្ធ ថ្នាក់ដឹកនាំផ្នែកទីផ្សារនៃបុរី ទីលាង ក៏បានផ្ដល់កិត្តិយស ផ្ដល់កាដូរអនុស្សាវរីយ៍ សម្រាប់អ្នកដែលបានចូលរួមនៅក្នុងកម្មវិធីពិសារអាហារសាមគ្គី មួយពេលនេះ ក៏ទទួលបានកាដូពិសេស និង Voucher តម្លៃ រហូតដល់ ១០០០០ ដុល្លារអាមេរិក ថែមទៀតផង។
គួររំលឹកដែរថា ចំណុចលេចធ្លោរដែលបុរី ទីលាង តែងផ្ដល់ជូនទៅកាន់អតិថិជនគឺ រាល់សំណង់នៅគម្រោងបុរីទីលាង គឺសាងសង់ឡើងដោយគិតគូពីគុណភាពសំណង់ រឹងមាំ ជាមួយគ្រឿងបរិក្ខាដែលមានស្ដង់ដារផងដែរ។ បុរីទីលាង បានបោះជំហានក្នុងវិស័យអចលនទ្រព្យ និង សាងសង់លើគម្រោងទីតាំងភូមិសាស្ដ្រដ៏ល្អ ដែលជាតំបន់មានការអភិវឌ្ឍយ៉ាងឆាប់រហ័ស នាពេលបច្ចុប្បន្ន និងថ្ងៃអនាគត។
ជាមួយគ្នានេះ គម្រោងបុរីទីលាង មានសួនច្បារសម្រាប់លម្ហែកាយ និងមានសួនច្បារជុំវិញបុរីសម្រាប់កុមារ មាន ផ្លូវរត់ហាត់ប្រាណ។ ផ្កា និងរុក្ខជាតិចម្រុះពណ៌ទាំងអស់ នៅបុរីទីលាង បានបង្កជាបរិយាកាសស្រស់ស្រាយ មានផាសុកភាពជូនអតិថិជន។
សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនង៖ 077 89 0000 | 060 89 0000
បុរីទីលាង ស្ថិតនៅលើផ្លូវព្រៃស ៣០ ម៉ែត្រ ភូមិព្រៃវែងខាងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ៕