សម្តេច​តេជោ​សរសើរ​មិន​ដាច់​ពី​មាត់​មុខ​មន្រ្តី​ធំៗ សេវាទូរសព្ទ​ ០១២ របស់អ្នក​ឧកញ៉ា​គិត​ម៉េង

ព័ត៌មានថ្មីៗ

ក្នុង​ពិធី​បើក​ការដ្ឋាន​ស្ថាបនា​ស្ពាន​ពី​កោះពេជ្រ​ទៅ​កោះ​នរា​នៅ​ព្រឹកមិញ​នេះ សម្តេច​តេជោ ហ៊ុន សែន បាន​សរសើរ​មិន​ដាច់​ពី​មាត់​ក្រុមហ៊ុន​សែលកាត របស់​អ្នក​ឧកញ៉ា គិត ម៉េង ថា មាន​សេវា​ល្អ គុណភាព​គួរ​ឲ្យ​ទុក​ចិត្ត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេច​លើក​សរសើរ​ថា សេវា​ក្រុមហ៊ុន​០១២ មិន​ថា​តែ​នៅក្នុង​​ក្រុង​ នៅ​ខេត្ត​ឆ្ងាយៗ​ក៏​មាន​សេវា​ល្អ​គួរ​ឲ្យ​ទុក​ចិត្ត​។ សម្តេច​បញ្ជាក់​ថា តាម​ដឹង​រដ្ឋមន្ត្រី​និង​មន្រ្តី​ជាន់​ខ្ពស់​ភាគ​ច្រើន​ប្រើ​សេវា​ក្រុមហ៊ុន​ទូរសព្ទ​មួយ​នេះ។

សម្តេច​ក៏​ណែនាំ​ឲ្យ​​ក្រុមហ៊ុន​សែល​កាត ធ្វើ​ជា​គម្រូ​នាំ​មុខ​គេ​ក្នុង​ការ​រៀបចំ​ប្រព័ន្ធ​សេវា​ទូរសព្ទ​ដើម្បី​បង្កប់​ដាក់​នៅ​ផ្លូវ​ក្រោម​ដី​នៅ​ចោមចៅ ដែល​ទើប​ដាក់​ឲ្យ​ប្រើប្រាស់​ជា​បណ្តោះ​អាសន្ន ដើម្បី​សម្រួល​ការ​ប្រើប្រាស់​របស់​ពលរដ្ឋ​កុំ​ឲ្យ​មាន​ការ​រអាក់រអួល៕

អត្ថបទ៖ ឧកញ៉ាសម្រែ