ម្នាក់ជាជាងទឹក-ភ្លើង ម្នាក់ជាអ្នកម៉ៅការសំណង់ បបួលគ្នាមកទទួលខុនដូដ៏ប្រណិតតម្លៃជិត ៨ម៉ឺនដុល្លារ ម្នាក់១យូនីត ដោយឥតគិតថ្លៃ

ព័ត៌មានថ្មីៗ

ភ្នំពេញ៖ ម៉ៅការសំណង់ និងធ្វើទឹក-ភ្លើងសុខៗ ដល់ថ្ងៃបបួលគ្នាមកគម្រោង ខុនដូ ជីប ម៉ុង លែន ដើម្បីទទួលកូនសោ ខុនដូដ៏ប្រណិត ម្នាក់១យូនីត ដោយឥតមានអស់លុយអ្វីទាំងអស់ ព្រោះតែពួកគាត់ឈ្នះរង្វាន់ ខុនដូ នេះពី CAMBODIA BEER ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បងប្រុស ខេង ភាលៃ ជាជាងទឹក-ភ្លើង ចំណែកឯបងប្រុស យឹម សំអឿន ជាអ្នកម៉ៅការសំណង់ស្នាក់នៅភ្នំពេញដូចគ្នា បានដឹកដៃគ្នាមកទទួល ខុនដូ ម្នាក់១យូនីត តាមការអញ្ជើញរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។ ខុនដូ នេះ គឺជារង្វាន់នៅក្រោមក្រវិលកំប៉ុង CAMBODIA BEER ដែលពួកគាត់ញ៉ាំជុំមិត្តភក្ដិដើម្បីបង្កើនភាពស្និទ្ធស្នាល ម្នាក់ត្រឹមតែ ៣ទៅ៤កំប៉ុងតែប៉ុណ្ណោះ។

សំណាង មហាសំណាង កំពូលមហាសំណាង រង្វាន់ច្រើនពិត ឈ្នះពិត ចែកពិត ក្រៅតែពីរង្វាន់ ខុនដូ ២យូនីត ខាងលើ ក្នុងខែសីហានេះដដែល CAMBODIA BEER បានចែករង្វាន់រថយន្តគាស់កេស Ford Ranger ស៊េរីថ្មីចំនួន២គ្រឿង ដល់គូស្នេហ៍មហាសំណាងដែលឈ្នះពីការចាប់សន្លឹកឆ្នោតអាពាហ៍ពិពាហ៍ និងរថយន្ត ១គ្រឿងពីក្រវិលកំប៉ុង CAMBODIA BEER។ បន្ថែមពីនេះក៏ចែករង្វាន់ម៉ូតូ Vespa Sprint S150 ចំនួន6គ្រឿង ពីក្រវិលកំប៉ុង CAMBODIA LITE និងម៉ូតូ Honda Click ចំនួន ១១គ្រឿង ពីក្រវិលកំប៉ុង CAMBODIA BEER។​  

​សូមបញ្ជាក់ថា CAMBODIA BEER មានរង្វាន់ជាច្រើននៅក្រោមក្រវិលកំប៉ុង រួមមាន រថយន្តគាស់កេស​ Ford Ranger ស៊េរីថ្មី ជាច្រើនគ្រឿង, ខុនដូដ៏ប្រណិត ជីបម៉ុង លែន, ម៉ូតូជាច្រើនគ្រឿង និងលុយសុទ្ធជាច្រើនសន្ធឹកសន្ធាប់។ អតិថិជនមហាសំណាងបន្ទាប់អាចជារូបអ្នក ពិសាដោយការទទួលខុសត្រូវ៕