រាជរដ្ឋាភិបាលកម្ពុជា សម្រេចបញ្ចេញប្រាក់ ១០០០ លានរៀល ជូនដល់គ្រួសារក្រីក្រដែលត្រូវធ្វើចត្តាឡីស័ក

ព័ត៌មានថ្មីៗ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសលើទំព័រហ្វេសបុកថា បងប្អូនជនរួមជាតិ! ព្រឹកមុិញនេះខ្ញុំសំរេចឱ្យបញ្ចេញសាច់ ប្រាក់ជាង១០០០លានរៀលជូនទៅរាជធានីខេត្តនៅទូទាំងប្រទេសសម្រាប់ ជួយដល់គ្រួសារក្រីក្រដែលត្រូវធ្វើ ចត្តាឡីស័ក ដែលគ្រួសារនីមួយៗនឹងទទួលបាន២មុឺនរៀលក្នុងមួយថ្ងៃដែល មារយៈពេល១៥ថ្ងៃដែលថវិកាសរុប ទទួលបាន៣០មុឺនរៀលក្នុងមួយគ្រួសារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមកុំមានការភាន់ច្រឡំថាខ្ញុំតម្រូវឱ្យធ្វើចត្តាឡីសក័១៥ថ្ងៃ។ការធ្វើចត្តាឡីស័កត្រឹមតែ១៤ថ្ងៃប៉ុណ្ណោះតែខ្ញុំផ្តល់ជូន
ថវិការសម្រាប់១៥ថ្ងៃក្នុងបំណង ជួយដល់ប្រជាពលរដ្ឋក្រីក្រតែប៉ុណ្ណោះ។
ជូនពរបងប្អូនជនរួមជាតិឃ្លាតចាកឆ្ងាយពីកូវីដ១៩នេះ៕