នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ វិទ្យុបរទេសដែលនៅលើអាគារកាណាឌីយ៉ា បានសេចក្ដីជូនដំណឹងថា៖ វិទ្យុបារាំងអន្តរជាតិ RFI សូមជម្រាបជូនលោកអ្នកស្តាប់ថា ការផ្សាយរបស់វិទ្យុយើង ចាប់ពីពេលនេះតទៅត្រូវអាក់ខាន ដោយហេតុថា ការិយាល័យយើងខ្ញុំមានទីតាំងស្ថិតនៅក្នុងអគារកាណាឌីយ៉ា។ អគារកាណាឌីយ៉ា ដែលត្រូវអាជ្ញាធរប្រកាសបិទជាបណ្ដោះអាសន្នបន្ទាប់ពីរកឃើញករណីវិជ្ជមានកូវីដ-១៩លើបុរសម្នាក់ដែលធ្វើការនៅធនាគារចិននៃអគារកាណាឌីយ៉ានេះ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
វិទ្យុបារាំងអន្តរជាតិ RFI សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយោគយល់របស់លោកអ្នក។ ចំពោះការវិលត្រឡប់មកផ្សាយដូចធម្មតាវិញ វិទ្យុយើងនឹងជូនដំណឹងដល់លោកអ្នកនាពេលក្រោយទៀត។ ជួបគ្នាពេលក្រោយ!