បុគ្គលិកហាងលក់សំលៀកបំពាក់ Pedro វិជ្ជមានកូវីដ១៩ ចំនួន៦ករណី

ព័ត៌មានថ្មីៗ

ក្រសួងសុខាភិបាល បានប្រកាសព័ត៌មាន នៅរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០នេះ ថារកឃើញករណីវិជ្ជមានកូវីដ១៩ ចំនួន៦ករណីទៀត ដែលជាបុគ្គលិកហាងលក់សំលៀកបំពាក់ Pedro នៅលើផ្លូវព្រះសីហនុ ខណ្ឌចំការមន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួង​សុខាភិបា​ល​ឱ្យ​ដឹង​ថា​  ក្រសួងសុខាភិបាល បានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ នៅលើខ្លួនបុគ្គលិកហាង Pedro ចំនួន៦រូបថែមទៀត សរុបអ្នកឆ្លងនៅហាង Pedro កើនដល់៧នាក់។

កាលពីម្សិល​មិញ​ក្រសួងសុខាភិបាល បានរកឃើញករណីវិជ្ជមានកូវីដ១៩ នៅលើខ្លួនបុគ្គលិកហាងនេះ។បុគ្គលម្នាក់នោះត្រូវបានរកឃើញ ឆ្លងមេរោគកូវីដ១៩ បន្ទាប់ពីបានប៉ះពាល់អ្នកផ្ទុកមេរោគនេះ៕