សម្តេចតេជោ ណែនាំឲ្យអភិបាលរាជធានីខេត្តប្រើអំណាចរបស់រដ្ឋបាលខេត្តរាជធានី ដើម្បីបិទហាងនោះជាបណ្តោះអាសន្នសិន

ព័ត៌មានថ្មីៗ

សូមចុះតាមដានត្រួតពិនិត្យទីតាំងលក់ដូរទាំងអស់ ទាំងផ្សារទាំងអគារលក់ដូរនានា ហើយណែនាំឲ្យពួកគាត់អនុវត្តឲ្យបានត្រឹមត្រូវ នៅវិធានការណ៍នានា ដែលចេញដោយក្រសួងសុខាភិបាល ប្រសិនបើទីកន្លែងនៅមិនអនុវត្តទេ សូមប្រើអំណាចរបស់រដ្ឋបាលខេត្តរាជធានី ដើម្បីបិទហាងនោះជាបណ្តោះអាសន្នសិន។ ប្រសាសន៍ សម្តេចតេជោ ថ្លែងតាមបណ្តាញ Telegram នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០នេះ រំលឹកចំពោះអភិបាលរាជធានីខេត្តទាំងអស់ ដើម្បីទប់ស្កាត់ប្រយុទ្ធប្រឆាំងកូវីដ១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២៨វិច្ឆុកា ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចតេជោ បន្តថា ព្រោះយើងគ្មានជំរើសណាផ្សេង ឲ្យល្អជាងជម្រើសធានាក្នុងការគម្លាតសង្គម គម្លាតបុគ្គល ការពាក់ម៉ាស ការធ្វើអនាម័យ ទាំងអ្នកចូលទៅទិញទាំងអ្នកលក់ ដោយយើងសង្កេតនៅតាមហាងមួយចំនួន គឺមិនបានបំពេញគ្រប់គ្រាន់តាមលក្ខន្ធតម្រូវតាមរបស់ក្រសួងសុខាភិបាលនោះទេ។

គួររំលឹកថា នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានប្រកាសរកឃើញវិជ្ជមានថ្មី ១ករណី ដែលពាក់ព័ន្ធព្រឹត្តុការណ៍សហគមន៍ ២៨វិច្ឆិកា។