មន្រ្តីរាជកាក្រសួងមហាផ្ទៃ និងបុគ្គលិក Pedro វិជ្ជមានកូវីដ ១៩

ព័ត៌មានថ្មីៗ

ក្រសួងសុខាភិបាល បានប្រកាសព័ត៌មានថ្ងៃទី៧ ខែធ្នូ ឆ្នាំ
២០២០នេះ បានរកឃើញវិញជ្ជមានវីរុសកូវីដ១៩ ថ្មី ចំនួន ២នាក់ ដែលពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាគួរកត់សម្គាល់ បុរសម្នាក់ដែលឆ្លងកូវីដ ១៩ គឺធ្លាប់ស្នាក់នៅជាមួយនាក់ឆ្លងកូវីដ១៩កន្លងទៅ។ ចំណែកឯស្រ្តី គឺជាមន្រ្តីនៃក្រសួងមហាផ្ទៃ ​បានចូលទៅកាន់ហាង Zando បឹងកេងកង​នៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ២០ៈ៣០នាទីយប់ ដោយ​មិនបានការពារត្រឹមត្រូវ។

សូមបញ្ជាក់ថា គិតត្រឹមម៉ោង ៧ៈ០០នាទីព្រឹក នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០នេះ អ្នកមានវីរុសកូវីដ១៩ ចំនួន ៣៤៨នាក់ ស្រ្តីចំនួន ៨១នាក់។