លោក ម៉ម ប៊ុនហេង អំពាវនាវឪ្យពលរដ្ឋ ដែលបានចូលភោជនីយដ្ឋានហ្វុយជី ថ្ងៃទី២០ ខែវិច្ឆិកា ឱ្យទៅធ្វើតេស្តរកកូវីដ១៩

ព័ត៌មានថ្មីៗ

រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា ឯកឧត្តម ម៉ម ប៊ុនហេង នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ដែលចូលទៅកាន់ផ្សារអ៉ីអន១ រង្វង់ម៉ោង៥៖៣០ល្ងាច ដល់ម៉ោង៧៖៣០នាទីយប់ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ទាំងអស់ ឱ្យទៅធ្វើតេស្តរកមេរោគកូវីដ១៩ ឱ្យបានគ្រប់ៗគ្នា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឯកឧត្តម បានបញ្ជាក់ថា ខ្ញុំសូមអំពាវនាវដល់អតិថិជនទាំងអស់ ដែលបានទៅចូលផ្សារអ៉ីអន១ ក្នុងរង្វង់ម៉ោង១៧៖៣០នាទីល្ងាច នៃថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ជាពិសេសអ្នកដែលបានចូលពិសារអាហារនៅហាងបាយហ្វុយជី (Fuji) ជាន់ទី២ នៅរង្វង់ម៉ោង ១៧៖៤០នាទី រហូតដល់ម៉ោង១៩៖៣០នាទី នៅថ្ងៃដដែលនេះ អញ្ជើញមកធ្វើតេស្តយកវត្ថុសំណាកនៅវិទ្យាស្ថានជាតិសុខភាពសាធាណរ: រាល់ម៉ោងធ្វើការចាប់ពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០នេះតទៅ។

ហាងហ្វ៊ុយជី ជាអាហារដ្ឋានបែបជប៉ុន នៅជាន់ទី២ នៃផ្សារអ៉ីនអន១ ត្រូវបានលោក ឆែម សាវុធ អគ្គនាយកពន្ធនាគារ និងភរិយា រួមទាំងអង្គរក្សដែលផ្ទុកមេរោគកូវីដ១៩ ដោយមិនដឹងខ្លួន បានទៅទទួលទានអាហារនៅហាងនេះ កាលពីល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០។ វីដេអូទទួលទាននៅអាហារនេះ ទើបនឹងត្រូវបានរកឃើញដោយក្រសួងសុខាភិបាល។

សូមបញ្ជាក់ថា គិតត្រឹមម៉ោង ៧:០០នាទី ព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ នៅកម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៣៤៨នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន ៣០៦នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៤២នាក់៕