យោងតាមលិខិតរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ នេះថា លិខិតឆ្លងដែនរបស់ អតីតអ្នកឧកញ៉ា ហេង សិទ្ធី ត្រូវបានប្រកាសមោឃភាព ដោយយោងតាមលិខិតលេខ ៤០៩១ សជណ ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ។


យោងតាមប្រភពក្រៅផ្លូវការ និងគួរឱ្យទុកចិត្ត ក៏បានទម្លាយឱ្យដឹងដែរថា បន្ទាប់ពីលិខិតឆ្លងដែន លោក ហេង សិទ្ធី ត្រូវបានប្រកាសមោឃភាព លោកត្រូវបានប៉ូលីសអន្តរជាតិនៅព្រំដែនប្រទេសរុស្ស៊ីចាប់ឃាត់ខ្លួន និងត្រៀមបញ្ជូនតាមនិតីវិធីច្បាប់មកប្រទេសកម្ពុជាវិញនាពេលឆាប់ៗនេះផងដែរ។
សូមជម្រាបថា លោក ហេង សិទ្ធី ត្រូវបានតុលាការសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឱ្យចាប់ខ្លួន កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅនេះ ពីបទគំរាមកំហែងហែកកេរ្តិ៍មានស្ថានទម្ងន់ទោស ដែលបានប្រព្រឹត្តិទៅនៅប្រទេសកម្ពុជាក្នុងអំឡុងខែ វិច្ឆិកា ឆ្នាំ២០២៤។
ព័ត៌មានលម្អិតយ៉ាងណា សារព័ត៌មាន Oknha News នឹងបន្តតាមដាន ជម្រាបជូនប្រិយមិត្តជាបន្តបន្ទាប់!




