ទប់​ទឹក​ភ្នែក​​មិន​ចង់​ជាប់ ពហុកីឡដ្ឋានជាតិមរតកតេជោ សង់​ស្ទើររួចរាល់​ទាំងស្រុង

ព័ត៌មានថ្មីៗ

ពហុកីឡដ្ឋានជាតិមរតកតេជោ ដែល​កំពុង​ដំណើរការសាងសង់ប្រកបដោយការទទួលខុសត្រូវខ្ពស់ នឹង​បញ្ចប់​គម្រោង​អំឡុងខែឧសភា ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រយ៍ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ CAMSOC បានអញ្ជើញដឹកនាំប្រតិភូចុះត្រួតពិនិត្យមើលការសាងសង់កីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០។

ឯកឧត្តមបណ្ឌិត ថោង ខុន មានប្រសាសន៍ថា នៅក្នុងស្ថានភាពវិបត្តិជំងឺកូវីដ-១៩នេះ ដំណើរការសាងសង់នៅតែបន្តធ្វើយ៉ាងសកម្មប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីបញ្ចប់តាមគម្រោងនាអំឡុងខែឧសភា ឆ្នាំ២០២១។ ក្រុមហ៊ុនចិនដែលសាងសង់កីឡដ្ឋានធំ គ្រប់គ្រងកម្មករខ្មែរ-ចិនជាង៥០០នាក់បានល្អណាស់ ក្នុងនោះមានកម្មករខ្មែរជាង៣០០នាក់ ដោយយឺតយ៉ាវតែទៅលើការដឹកជញ្ជូនសម្ភារៈបំពាក់ដំបូលប៉ុណ្ណោះ ដែលត្រូវកុម្ម៉ងទិញមកពីអាល្លឺម៉ង់ជាដើម។

ឯកឧត្តមបណ្ឌិត ថោង ខុន មានប្រសាសន៍ទៀតថា «ពេលយើងបានទៅពិនិត្យមើលសំណង់កីឡដ្ឋានធំនេះ គឺជាមោទនភាពជាតិ មោទនភាពសម្រាប់ចំណងមិត្តភាពរវាងកម្ពុជា-ចិន ដែលនេះគឺជាអនុស្សាវរីយ៍មួយដ៏ធំធេងនាពេលបច្ចុប្បន្ន ក៏ដូចជាសម្រាប់តទៅកូនចៅខ្មែរយើងតទៅអនាគតផងដែរ»។

កីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោ សាងសង់​ឡើង​ដើម្បី​ត្រៀម​រៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ។ កីឡដ្ឋានធំ (Main Stadium) នឹង​មានការប្រកួតមិត្តភាពរវាងកម្ពុជា-ចិន រួមទាំង​ការរប្រកួតជម្រុះអន្តរជាតិ ក្នុងតំបន់អាស៊ាន ក៏ដូចជាទ្វីបអាស៊ីផ្សេងទៀតអាចយកមកប្រកួតនៅពហុកីឡាដ្ឋានជាតិមរតកតេជោ ដើម្បីសាកល្បងនូវទីលានប្រកួតបាល់ទាត់ថ្មីបរិយាកាសថ្មី៕