ខេត្តកំពង់ធំ តម្រៀបពាងទឹកធំៗត្រៀមចាំរួចស្រេច អបអរសង្ក្រាន្តចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ព័ត៌មានថ្មីៗ

នៅប៉ុន្មានឆ្នាំចុងក្រោយនេះឲ្យតែកៀកជិតដល់ថ្ងៃចូលឆ្នាំខ្មែរនៅតាមមុខសាលាខេត្តទាំងអស់ទូទាំងប្រទេស នឹងមានរៀបចំព្រឹត្តិការណ៍សង្ក្រាន្តតាមខេត្តនីមួយៗដូចជា ការរៀបចំសួនផ្កាឲ្យមានភាពស្រស់បំព្រង ការតុបតែងលម្អភ្លើងបំភ្លឺនៅទីរួមខេត្ត និងការតម្រៀបពាងទឹកជាដើមដើម្បីជាការទាក់ទាញភ្ញៀវទេសចរជាតិ ក៏ដូចជាយុវជន យុវតីនិងបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តទាំងនោះបានលេងសប្បាយនៅក្នុងខេត្តរបស់ខ្លួន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព


សម្រាប់ត្រៀមព្រឹត្តិការណ៍សង្ក្រាន្តចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ថ្ងៃទី ១៤-១៥-១៦ ខែមេសាឆ្នាំ ២០២៥ ខាងមុខនេះ នៅឯខេត្តកំពង់ធំ ក៏មិនខុសពីនៅតាមបណ្ដាខេត្តនានាប៉ុន្មានទេ ឥឡូវនះសាលាខេត្តកំពង់ធំ កំពុងតែមមាញឹកលើការងាររៀបចំសណ្ដាប់ធ្នាប់និងទីធ្លាកន្លែងកម្សាន្តផ្សេងៗ ដែលរួមមាន «តំបន់ត្រជាក់» ដោយមានការដាក់តាំងពាងទឹកធំៗជាច្រើនតម្រៀបជាហូរហែរនិងបានលាបពណ៌គូសគំនូរផ្កាលើវាឲ្យស្អាតទាក់ទាញបន្ថែមទៀត។

ខេត្តកំពង់ធំ បានត្រៀមរួចរាល់ហើយ ចុះខេត្តបងប្អូនវិញត្រៀមហើយឬនៅ ? សូមត្រៀមបោយទឹក កាំភ្លើងបាញ់ទឹក និងផ្តិលទឹកផង!​ ថ្ងៃចូលឆ្នាំនៅសល់តែកន្លះខែទៀតដល់ហើយ!!!