ឈ្មោះមុខទំនិញ១៩ប្រភេទដែលកម្ពុជា នឹងទម្លាក់តម្លៃពន្ធទំនិញអាម៉េរិកពី ៣៥% មក ៥% តើមានទំនិញអ្វីខ្លះ?

ព័ត៌មានថ្មីៗ

យោងតាមរយៈលិខិតផ្លូវការរបស់សម្ដេចធិបតី លើកឡើងថា ជាការឆ្លើយតបនឹងការប្រកាសរបស់លោក ដូណាល់ ត្រាំ នៅថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០២៥ អនុវត្តពន្ធ ៤៩% លើទំនិញកម្ពុជាចាប់ពីថ្ងៃទី ០៩ ខែមេសា ឆ្នាំ ២០២៥ កម្ពុជាស្នើសុំចរចារជាមួយរដ្ឋបាលរបស់លោក ត្រាំ ភ្លាមៗនិងស្នើឱ្យរដ្ឋបាលរដ្ឋរបស់លោកត្រាំ ពន្យាការអនុវត្តពន្ធនាំចូលថ្មីនេះ។ តាមរយៈលិខិតស្នើសុំការចរចារជាមួយលោកដូណាល់ត្រាំ ជុំវិញការដាក់ពន្ធមកលើទំនិញកម្ពុជាថា កម្ពុជានឹងកាត់​បន្ថយ​ការ​យក​ពន្ធលើទំនិញនាំចូលរបស់អាមេរិកចំនួន ១៩ ប្រភេទពី ៣៥% មក ៥% ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តពាណិជ្ជកម្មរវាង កម្ពុជានិងសហរដ្ឋអាម៉េររិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព


សម្ដេច ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖ «ខ្ញុំសូមជម្រាបជូនឯកឧត្តមផងដែរថា អត្រាពន្ធនាំចូលខ្ពស់បំផុតដែលកម្ពុជាកំពុងអនុវត្តជាទូទៅ​មានត្រឹមតែ ៣៥% ប៉ុណ្ណោះ។ ក្នុងគោលបំណងបង្ហាញនូវសុឆន្ទៈ និងក្នុងស្មារតីនៃការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរបស់យើង។ កម្ពុជាប្តេជ្ញាចិត្តខ្ពស់ ក្នុងការជំរុញការ-នាំចូលទំនិញពីសហរដ្ឋអាមេរិក ជាមួយនឹងការបន្ថយភ្លាមៗនូវអត្រាពន្ធនាំចូលទំនិញ ១៩ ប្រភេទ ពីអត្រាអតិបរមា ៣៥% មកត្រឹមអត្រា ៥%»។

ចំពោះមុខទំនិញទាំង១៩ប្រភេទនោះភាគច្រើនជាប្រភេទ សាច់ជ្រូក សាច់គោ សាច់មាន់ ម្សៅប្រូតេអុីន ទឹកដោះស្រស់ សណ្ដែកសៀង ដំឡុង ផ្លែឈើស្រស់ គ្រាប់ពូជ គ្រាប់ធញ្ញជាតិ និងយានជំនះមួយចំនួន។ ខាងក្រោមនេះជាតារាងដែលរាយឈ្មោះមុខទំនិញទាំង ១៩ ៖