ទូរសព្ទសាមសុង Galaxy A06 5G កម្លាំងលឿនជាងមុន! បន្ថែមមុខងារ ការពារជម្រាបទឹករហូតដល់កម្រិត IP54!

ព័ត៌មានថ្មីៗ

(ភ្នំពេញ) ថ្ងៃទី ៨ ខែមេសា ឆ្នាំ២០២៥៖ ពីមួយជំនាន់ទៅមួយជំនាន់ ក្រុមហ៊ុនសាមសុង តែងតែ រឹតបន្តឹងលើការដុសខាត់ផលិតផលស្មាតហ្វូនគ្រប់ម៉ូឌែលរបស់ខ្លួនចាប់តាំងពីស្មាតហ្វូនលំដាប់
ថវិកា​រហូតដល់កំពូលស្មាតហ្វូនផ្សេងៗផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្ដែងដូចថ្ងៃនេះ ក្រុមហ៊ុនសាមសុង បានប្រកាសចេញជាផ្លូវការនូវស្មាតហ្វូនជំនាន់ថ្មី Samsung Galaxy A06 5G ដែលត្រូវបាន​រចនាឡើង​ដោយបំពាក់​មកជាមួយ​អាវ​ក្រោះ​ការពារ​ជម្រាប​ទឹកកម្រិតខ្ពស់បំផុត IP54 ធានាធន់ និងផ្ដល់ទំនុក​ចិត្តខ្ពស់​សម្រាប់អ្នក​ប្រើប្រាស់​គ្រប់​ស្ថានការណ៍។

ក្រៅពីសមត្ថភាពការពារជម្រាបទឹកដ៏គួរឱ្យទាក់ទាញ ស្មាតហ្វូន Samsung Galaxy A06 5G ក៏​បំពាក់​នូវបច្ចេកវិទ្យា 5G ដែលផ្តល់សេវាអ៊ីនធឺណិតល្បឿនលឿនបំផុតសម្រាប់ការទាញយកវីដេអូ និងការលេងហ្គេមកម្សាន្តយ៉ាងជក់ចិត្តដោយគ្មានភាពរអាក់រអួល។

អ្វីដែលពិសេសជាងនេះទៅទៀតដែលធ្វើឱ្យស្មាតហ្វូន Samsung Galaxy A06 5G មានភាពលេច ធ្លោនោះគឺ៖

– បំពាក់អេក្រង់ធំរហូតដល់ 6.7 អ៊ិញ៖ កម្រិតភាពច្បាស់ HD+ PLS LCD, 90Hz Refresh rate

– បំពាក់កាមេរ៉ាក្រោយ៖ 2 គ្រាប់ 50MP (Main) និង 2MP (Depth) ថតរូបបានច្បាស់ ស្អាត

–  បំពាក់កាមេរ៉ាខាងមុខ៖ ទំហំ 8MP Selfie បានច្បាស់ស្អាតគ្រប់ទម្រង់

– បំពាក់បន្ទះឈីបខ្លាំង៖ Dimensity 6300 (6nm) ដំណើរការលឿនគ្មានទាក់

– ទំហំផ្ទុកធំជាងមុន៖ RAM 6GB/ROM 128GB (បន្ថែម SD Card រហូតដល់ 1.5 TB)

– ថាមពលថ្មធំ៖ ទំហំ 5000mAh និងសាកថ្មល្បឿនលឿនរហូតដល់ 25W

– អាវក្រោះការពារជម្រាបទឹក៖ IP54 ធន់នឹងការធ្លាក់ចូលទឹក និងការពារធូលីបានយ៉ាងល្អ

– OS Upgrades៖ ធ្វើបច្ចុប្បន្នភាពប្រព័ន្ធប្រតិបត្តិការ OS រហូតដល់ 4ជំនាន់ និងការ Updates ប្រព័ន្ធ សុវត្តិភាពរហូតដល់ 4ឆ្នាំ

– ការចូលប្រើប្រាស់ដោយសុវត្ថិភាព៖ ដោយស្កេនម្រាមដៃពីចំហៀង

តស់! នៅចាំអីទៀត! ទិញឥឡូវនេះដើម្បីទទួលបានប្រូម៉ូសិនពិសេសៗដូចជា៖

  កញ្ចក់ការពារអេក្រង់

  – ស្រោមទូរសព្ទថ្លាដ៏ស្រស់ស្អាត

  – ឆ្នាំងសាកល្បឿនលឿន

  – ការធានាលើអេក្រង់ពេញមួយឆ្នាំ*(បែក ប្ដូរថ្មីឥតគិតថ្លៃជូនម្តង)

  – ការផ្តល់ជូននេះមានចាប់ពីថ្ងៃទី 8 – 30 មេសា 2025 ប្រញាប់ឡើងណ៎ា! 

Samsung Galaxy A06 5G គឺជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់អ្នកដែលចង់បានស្មាតហ្វូនបំពាក់ បច្ចេកវិទ្យាទំនើប មានភាពធន់ និងមានតម្លៃសមរម្យ ដែលជាដៃគូដ៏គួរឱ្យទុកចិត្តក្នុងជីវិតប្រចាំថ្ងៃ។

បញ្ជាក់! សូមអតិថិជនធ្វើការបញ្ជាទិញផលិតផលដែលមានបង់ពន្ធត្រឹមត្រូវ ដើម្បីជាសុវត្ថិភាពក្នុង ការប្រើប្រាស់។ កុំភ្លេចបញ្ជាទិញផលិតផលដែលមានប័ណ្ណធានាត្រឹមត្រូវ។

សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ ឬ តេស្តដោយផ្ទាល់ដៃនៅតាមហាងទំនើបសាមសុង ដែលនៅជិតលោកអ្នកបំផុត ឬក៏អាច​ចូល​ទៅ​កាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬ ក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាមរយៈទូរសព្ទលេខ៖ 1800-20 32 32!

*លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត…!