ក្រុមហ៊ុន អុីហ្គល ឡាយធីង (EGAL Lighting) ចែកចាយអំពូលភ្លើងនិងសម្ភារៈអគ្គិសនីឈានមុខគេ កាត់ខ្សែបូបើកសម្ពោធផ្លូវការសាខាទី ៧ ស្ថិតនៅតាមបណ្ដោយមហាវិថីម៉ៅសេទុង

ព័ត៌មានថ្មីៗ

(រាជធានីភ្នំពេញ)៖ ក្រុមហ៊ុន អុីហ្គល ឡាយធីង (EGAL Lighting) ជាក្រុមហ៊ុនចែកចាយអំពូលភ្លើងនិងសម្ភារៈអគ្គិសនីឈានមុខគេនៅក្នុងព្រះរាជណាចក្រកម្ពុជា បានកាត់ខ្សែបូក្រហមបើកសម្ពោធជាផ្លូវការនូវសាខាថ្មីមួយទៀតដែលជាសាខាទី ៧ នៅតាមបណ្ដោយមហាវិថីម៉ៅសេទុង រាជធានីភ្នំពេញនៅព្រឹកថ្ងៃទី ៩ ខែមេសាឆ្នាំ ២០២៥ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងពិធីបើកសម្ពោធអគារ Showroom ផ្ទាល់ខ្លួនដ៏ថ្មីសន្លាង លោក ចាន់ សារ៉ាត់ ជានាយករងគ្រប់គ្រងទូទៅនៃក្រុមហ៊ុនអុីហ្គល ឡាយធីង (EGAL Lighting) ប្រាប់សារព័ត៌មានឧកញ៉ាញូស៍ថា៖ “ក្រុមហ៊ុនអុីហ្គល ឡាយធីង មានលក់ផលិតផលជាច្រើនមុខនិងច្រើនជម្រើសដើម្បីបំពេញតាមតម្រូវការរបស់អតិថិជន។ ក្រុមហ៊ុនបានយកចិត្តទុកដាក់ខ្ពស់ទៅលើការបណ្ដុះបណ្ដាលបុគ្គលិកជំនាញក្នុងការប្រឹក្សាយោបល់ពីផលិតផលនិមួយៗជូនអតិថិជនឲ្យពួកគាត់បានយល់កាន់តែច្បាស់។ បន្ថែមលើនេះទៀត ផលិតរបស់ក្រុមហ៊ុនអ៊ីហ្គលត្រូវបានចែកចាយទៅកាន់ដេប៉ូលក់បន្តនៅទូទាំងប្រទេស។ លោកបានបន្តទៀតថា គម្រោងអភិវឌ្ឍន៍ធំៗជាច្រើននៅក្នុងប្រទេសបានផ្ដល់ទំនុកចិត្តនិងកំពុងប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុនអុីហ្គល ឡាយធីង (EGAL Lighting) មានដូចជា គម្រោងអភិវឌ្ឍន៍លំនៅឋាន បុរី ខុនដូខ្ពស់ៗ មន្ទីរពេទ្យធំៗ សាលារៀន ផ្សារទំនើប ការិយាល័យ និងអគារពាណិជ្ជកម្ម ជាដើម។ល។”

មិនត្រឹមតែជាក្រុមហ៊ុនផ្គត់ផ្គត់អំពូលភ្លើងដែលមានគុណភាពផ្ដល់ពន្លឺច្បាស់ល្អប៉ុណ្ណោះទេ ក្រុមហ៊ុន មាន​លក់ផលិតផលអំពូលគុណភាពខ្ពស់ និង​សន្សំសំចៃ​ថាមពលអគ្គិសនី​​សម្រាប់​អ្នកប្រើ​ប្រាស់​ ​ដែល​អាច​ជួយ​កាត់បន្ថយ​ថ្លៃដើម​នៃ​គម្រោង​សាងសង់ទាំងអស់​។ ក្រុមហ៊ុន ក៏មានផ្តល់​ជូន​នូវ​តម្លៃ​លក់ដុំ​សម្រាប់​គ្រប់​ដេប៉ូ​ចែកចាយ​ទាំងអស់​ និង​គម្រោង​សាងសង់​ទូទៅ​ទូទាំង​ប្រទេស​កម្ពុជាផងដែរ។

ក្រុមហ៊ុនអុីហ្គល ឡាយធីង មានលក់ផលិតផលដែលបានឆ្លងកាត់ការពិសោធន៍ត្រឹមត្រូវនិងមានស្ដង់ដារអន្តរជាតិស្របតាមតម្រូវការប្រើប្រាស់ដូចជា អំពូលប្រើប្រាស់ក្នុងនិងក្រៅអគារ អំពូលសូឡា កុងតាក់បិទបើកទាន់សម័យ (ព្រឺភ្លើង) ឌីសង់ទ័រ អំពូលភ្លើងលម្អ កង្ហាបឺត គ្រប់ប្រភេទទាំងអស់។ ក្រុមហ៊ុន​មានផ្គត់ផ្គង់​អំពូល​សម្រាប់​ការប្រើ​ប្រាស់​ក្នុង​និង​ក្រៅ​ផ្ទះ​ ការផ្គត់ផ្គង់​សម្រាប់​រោងចក្រ​ និងសំណង់​គ្រប់​ប្រភេទ​ និង​ការ​តុបតែង​អាគារ​ជាមួយ​អំពូល​ភ្លើង​ទំនើប​ទាន់សម័យ​ ដែលមាន​ច្រើន​ទម្រង់បែបបទសម្រាប់អតិថិជន​។

សូមបញ្ជាក់ដែរថា ក្រុមហ៊ុនអុីហ្គល ឡាយធីង (EGAL Lighting) មានអគារ Showroom ផ្ទាល់ខ្លួនចំនួន ៧ សាខា។ សាខាចំនួនប្រាំមួយទីតាំងស្ថិតនៅរាជធានីភ្នំពេញ និងសាខាធំមួយទៀតមានទីតាំងស្ថិតនៅក្រុងព្រះសីហនុ។ EGAL Lighting – Light Up Cambodia!

សម្រាប់ព័ត៌មានលំអិតបន្ថែម៖ 070 556 299 | ឆាតសួរព័ត៌មាន: https://www.facebook.com/messages/t/9100927076703393/