ទម្រាំតែវិស័យប្រដាល់គុនខ្មែរ ឈានមកដល់ចំនុចនេះ កីឡាករជាច្រើនបានប្រឈមមុខនឹងបញ្ហាជីវភាព ខ្វះជំនួយ ខ្វះមុខខ្វះក្រោយ ចំណែកយុវជនមានទេពកោសល្យមិនទទួលបានឱកាសគ្រប់គ្រាន់ក្នុងការបង្ហាញសមត្ថភាព ថវិកាសម្រាប់ផ្សព្វផ្សាយគុនខ្មែរទៅមហាជនក៏មិនគ្រប់គ្រាន់ ប៉ុន្តែឥឡូវនេះបានផ្លាស់ប្តូរពីមួយប្រកួត ១០ ទៅ ២០ដុល្លារ ទៅមួយប្រកួតរាប់ពាន់ដុល្លារដោយសារតែមានការចូលរួមយ៉ាងសកម្ម ក្នុងនោះក៏ក្រោមការជំរុញជ្រោមជ្រែងយ៉ាងខ្លាំងក្លាពីក្រុមហ៊ុនកូនខ្មែរ ខ្មែរ ប៊ែវើរីជីស។ ការប្រកួតដណ្តើមខ្សែក្រវាត់ IPCC គុនខ្មែរ របស់កម្មវិធី MAS Fight នឹងមានការចូលរួមប្រកួតពីបេក្ខភាពជើងខ្លាំងវ័យក្មេងចំនួន ៨ រូប។

ក្រៅពីនេះ ខ្មែរ ប៊ែវើរីជីស មិនមែនគ្រាន់តែជាដៃគូឧបត្ថម្ភកម្មវិធី MAS Fight ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមចំណែកយ៉ាងសកម្មក្នុងការលើកទឹកចិត្តកីឡាករជាច្រើនជាន់ថ្នាក់ ដោយផ្តល់នូវជំនួយទឹកប្រាក់ជារៀងរាល់ខែ ប្រមាណ ១០០ នាក់ ដើម្បីជួយសម្រាលបន្ទុកជីវភាព និងជម្រុញឱ្យកីឡាករខ្មែរទាំងអស់ មានកម្លាំងចិត្ត បន្តអនុវត្តផែនការហ្វឹកហាត់យ៉ាងសកម្មតទៅមុខទៀត។
ចំពោះបងប្អូនអ្នកគាំទ្រវិស័យកីឡាប្រដាល់ ជាពិសេសប្រដាល់គុនខ្មែរប្រាកដជាចំណេញចំណីទស្សនីយភាព ដោយសារកម្មវិធី MAS Fight មិនត្រឹមតែជាកម្មវិធីប្រកួតធំមួយប៉ុណ្ណោះទេ ប៉ុន្តែវាជាកម្មវិធីដែលបាននាំយកមកនូវ ការបង្កើនភាពចម្រុះ និងភាពទាក់ទាញទៅលើកីឡាប្រដាល់នៅកម្ពុជា។ អ្វីដែលរឹតតែពិសេសជាងនេះទៅទៀត MAS Fight ក៏ជាវិថីសំខាន់មួយសម្រាប់យុវជនដែលមានទេពកោសល្យ ក្នុងការបង្ហាញសមត្ថភាព និងអាចឱ្យឱកាសចូលរួមប្រកួតកម្រិតជាតិ និងអន្តរជាតិ។
កុំភ្លេចតាមដាន ចូលរួមគាំទ្រ ឲ្យបានច្រើនកុះករ ដើម្បីជាការលើកទឹកចិត្តដល់កីឡាករក្នុងការប្រកួតដណ្ដើមខ្សែក្រវ៉ាត់ IPCC គុនខ្មែរ រវាងកីឡាករឆ្នើមៗទាំង ៨រូបក្នុងប្រភេទទម្ងន់ ៦០kg នៅស្ថានីយ៍ទូរទស្សន៍ថោនហ្វូលអេចឌីធីវី (Town Full HDTV) ចាប់ពីថ្ងៃទី ២០ ខែមេសាឆ្នាំ ២០២៥ រហូតដល់ថ្ងៃទី ២២ ខែមិថុនាឆ្នាំ ២០២៥ តទៅ។
ខ្មែរ ប៊ែវើរីជីស ក៏ដូចជា CAMBODIA BEER លើកស្ទួយវិស័យគុនខ្មែរ ឈានដល់វេទិការអន្តរជាតិ!
CAMBODIA BEER កាន់តែប្រណិត កាន់តែស្និទ្ធស្នាល៕

