ការខូចទ្រង់ទ្រាយមុខដោយសារដុំគីសនៅថ្ងាស បានវះកាត់ដោយជោគជ័យនៅមន្ទីរពេទ្យ FV

ព័ត៌មានថ្មីៗ

អ្នកជំងឺបុរសម្នាក់ (អាយុ ៧០ឆ្នាំ ជនជាតិកម្ពុជា) ទើបតែបានវះកាត់ដោយជោគជ័យនៅមន្ទីរពេទ្យ FV ដោយដុំគីស(Mucocele)ដ៏ធំនៅលើមុខខាងឆ្វេង បណ្តាលឲ្យខូចទ្រង់ទ្រាយមុខ។ អ្នកជំងឺក៏មានជំងឺរលាកឆ្អឹងស៊ីនុសអាឡែរហ្សីផ្សិតធ្ងន់ធ្ងរដែលបណ្តាលឱ្យបាត់បង់ក្លិន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

វះកាត់ដុំគីស(Mucocele)ដ៏ធំនៅលើថ្ងាសទំហំ៧សង់ទីម៉ែត្រ រកឃើញអ្នកជំងឺមានជំងឺរលាកឆ្អឹងស៊ីនុសអាឡែស៊ីផ្សិតធ្ងន់ធ្ងរ

នៅពាក់កណ្តាលខែតុលា ឆ្នាំ ២០២៣ លោក X. (អាយុ ៧០ ឆ្នាំ ជនជាតិកម្ពុជា) បានមកមន្ទីរពេទ្យ FV ជាមួយនឹងដុំគីសដ៏ធំធ្វើឱ្យខូចទ្រង់ទ្រាយពាក់កណ្តាលមុខខាងឆ្វេង។ ការពិនិត្យដោយផ្ទាល់លើអ្នកជំងឺ វេជ្ជបណ្ឌិតឯកទេសកំរិត II លោក ឡេ​ ភូ គឿង នាយកដ្ឋានត្រចៀក ច្រមុះបំពង់ក (Otorhinolaryngology) មន្ទីរពេទ្យ FV បានឃើញថា លោក X. មានដុំគីសដ៏ធំក្នុងឆ្អឹងស៊ីនុសមុខ (mucocele) ទំហំ ៧សង់ទីម៉ែត្រ ពេញជញ្ជាំងស៊ីនុសថ្ងាសនិងមួយផ្នែកនៃឆ្អឹងស៊ីនុស Ethmoid ផ្នែកខាងមុខខាងឆ្វេង។

អ្នកជំងឺ X. បាននិយាយថាគាត់ធ្លាប់វះកាត់ដើម្បីព្យាបាលជំងឺរលាកឆ្អឹងស៊ីនុសកាលពីជាង ៤០ ឆ្នាំមុននៅក្នុងប្រទេសកម្ពុជា ប៉ុន្តែ នៅ​ពេល​ដែល​រលាក​ឆ្អឹងស៊ីនុស​បាន​កើត​ឡើង​វិញ គាត់​មិន​បាន​ទៅ​ព្យាបាល​ទៀតទេ ហើយ​គ្រាន់​តែ​ទិញ​ថ្នាំ​មក​លេប​ប៉ុណ្ណោះ។ កាលពី ៥ ឆ្នាំមុន នៅលើថ្ពាល់ខាងឆ្វេងរបស់គាត់មានដុំមួយលេចឡើង។ ប្រហែល ២ ខែមុន ដុំនេះបង្ហាញសញ្ញាលូតលាស់លឿនខុសធម្មតា សង្កត់លើភ្នែកនិងច្រមុះ បណ្តាលឱ្យឈឺចាប់និងប៉ះពាល់ដល់សោភ័ណភាព។ ក្នុងពេលជាមួយគ្នានោះ ច្រមុះរបស់គាត់បានស្ទះ ហើយគាត់បាត់បង់អារម្មណ៍ក្លិន។

យោងតាមលោកវេជ្ជបណ្ឌិត គឿង មូលហេតុនៃដុំគីសឆ្អឹងស៊ីនុសថ្ងាសគឺដោយសារតែការស្ទះនៃទំនាក់ទំនងរវាងឆ្អឹងស៊ីនុសនិងច្រមុះ។ ទោះបីជាកម្រកើតមានក៏ដោយ ជំងឺនេះច្រើនតែលេចឡើងចំពោះអ្នកជំងឺបន្ទាប់ពីរបួសដូចជារបួសមុខ ថ្គាម (maxillofacial) ឬផលវិបាកបន្ទាប់ពីការវះកាត់ប្រហោងឆ្អឹង។ ថ្វីត្បិតតែវាជាដុំស្លូតក៏ដោយ តែវាអាចធ្វើខូចឆ្អឹងនៃជញ្ជាំងស៊ីនុស និងបង្រួមរចនាសម្ព័ន្ធផ្ទៃមុខ ដូច្នេះ mucocele អាចមានគ្រោះថ្នាក់ប្រសិនបើវាមានទំហំធំ។ បន្ទាប់ពីការពិគ្រោះរួច ក្រុមគ្រូពេទ្យនៃនាយកដ្ឋានត្រចៀក ច្រមុះបំពង់ក បានធ្វើការវះកាត់ដុំគីសរបស់អ្នកជំងឺ ដើម្បីកុំឱ្យដុំកាន់តែធំ និងសង្កត់លើភ្នែក ធ្វើឱ្យបាត់បង់ការមើលឃើញ លើសពីនោះទៀតអាចវាអាចប៉ះពាល់ដល់រចនាសម្ព័ន្ធផ្សេងទៀតដូចជាខួរក្បាល ធ្វើឱ្យខូចឆ្អឹង…

វះកាត់ដុំគីសនឹងរលាកឆ្អឹងស៊ីនុសអាឡែស៊ីផ្សិតឱ្យអ្នក​ជំងឺ​កម្ពុជាដោយការវះកាត់ដោយអង់ដូស្កុប

“ក្នុងអំឡុងពេលវះកាត់ ពួកយើងបានឃើញថាអ្នកជំងឺមានជំងឺរលាកឆ្អឹងស៊ីនុស​អាឡែស៊ីផ្សិត។ ដូច្នេះការព្យាបាលកាត់ចោលដុំត្រូវបានរួមបញ្ចូលជាមួយនឹងការព្យាបាលជំងឺរលាកឆ្អឹងស៊ីនុស​អាឡែស៊ីផ្សិតឱ្យអ្នកជំងឺ” លោកវេជ្ជបណ្ឌិតគឿងបានចែករំលែក។

ការ​វះកាត់​ដោយអង់ដូស្កុប​ធ្វើ​ដោយ​លោក​វេជ្ជបណ្ឌិត គឿង និង​ក្រុមការងារ​របស់​លោក​មាន​រយៈពេល​ប្រហែល ៣ ម៉ោង រួម​ជាមួយ​នឹង​ការ​ព្យាបាល​ជំងឺ​រលាក​ឆ្អឹងស៊ីនុស​អាឡែស៊ីផ្សិត។ ជាមួយគ្នានេះ ក្រុមការងារក៏បានព្យាបាល polyps នៅក្នុងប្រហោងច្រមុះរបស់អ្នកជំងឺផងដែរ ដែលកើតចេញពីជំងឺរលាក​ឆ្អឹងស៊ីនុស​អាឡែស៊ីផ្សិត ដែលជាមូលហេតុនៃការបាត់បង់ក្លិនរបស់អ្នកជំងឺ។ ជាការកត់សម្គាល់ ការវះកាត់ទាំងមូលត្រូវបានអនុវត្តដោយអង់ដូស្កូប ដោយមិនបន្សល់ទុកនូវស្លាកស្នាមអ្វីឡើយ។

អ្នកជំងឺ​បាន​ចេញពី​មន្ទីរពេទ្យ​៣​ថ្ងៃ​ក្រោយ​វះកាត់​។ ពិនិត្យឡើងវិញថ្មីៗនេះ ប្រហែល 2 សប្តាហ៍បន្ទាប់ពីការវះកាត់ លោក X. បាននិយាយថា ការកកស្ទះច្រមុះរបស់គាត់បានបាត់ទៅហើយ ហើយសមត្ថភាពនៃការធុំក្លិនរបស់គាត់បានប្រសើរឡើងគួរឱ្យកត់សម្គាល់ ជាពិសេស​មុខ​ខាងឆ្វេង​របស់​អ្នកជំងឺ​ក៏លែង​ខូច​ទ្រង់ទ្រាយ​ទាំងស្រុង​ដែរ​។

ព្យាបាលជំងឺរលាកឆ្អឹងស៊ីនុស៖ ចាំបាច់ត្រូវកំណត់មូលហេតុនៃជំងឺ។

យោងតាមលោកវេជ្ជបណ្ឌិត ឡេ ភូ គឿង ជំងឺរលាកឆ្អឹងស៊ីនុសមានមូលហេតុជាច្រើន ដែលករណីអ្នកជំងឺ X. គឺជាជំងឺរលាក​ឆ្អឹងស៊ីនុស​អាឡែស៊ីផ្សិត ​ ជាទម្រង់នៃជំងឺរលាក​ឆ្អឹងស៊ីនុស​រ៉ាំរ៉ៃ ដែលមានរោគសញ្ញាដូចជា តឹងច្រមុះ ហៀរសំបោរ រមាស់ និង polyp ច្រមុះ (គឺជាដុំសាច់ស្លូតដែលលេចឡើងក្នុងប្រហោងច្រមុះ ទំហំតូច ទន់ និងជាធម្មតាគ្មានការឈឺចាប់) បណ្តាលឱ្យតឹងច្រមុះ និងនាំឱ្យបាត់បង់ក្លិន។

យោងតាមលោកវេជ្ជបណ្ឌិត គឿង ព្យាបាលជំងឺរលាកឆ្អឹងស៊ីនុសគួរតែផ្អែកលើមូលហេតុ

ដូច្នេះ​ ​តាម​លោក​វេជ្ជបណ្ឌិត គឿង អាស្រ័យ​លើ​មូលហេតុ​នីមួយៗ ​នឹង​មាន​វិធី​ព្យាបាល​ខុសៗ​គ្នា។ ឧទាហរណ៍ ជាមួយនឹងជំងឺរលាកឆ្អឹងស៊ីនុស​អាឡែស៊ី (អាឡែស៊ីទៅនឹងរោមសត្វ លំអង ធូលី) អ្នកជំងឺត្រូវជៀសវាងការប៉ះពាល់ជាមួយអាលែហ្សីនដែលត្រូវគ្នា។ ប្រសិនបើជំងឺរលាកឆ្អឹងស៊ីនុសបណ្តាលមកពីការឆ្លងមេរោគ អ្នកជំងឺត្រូវទទួលការព្យាបាលសម្រាប់ការឆ្លង។ ជំងឺរលាកឆ្អឹងស៊ីនុដោយសារធ្មេញ (គឺជារលាកភ្នាសរំអិលនៃប្រហោងឆ្អឹងថ្គាមដោយសារតែការឆ្លងមេរោគដែលមានប្រភពចេញពី រលាកតំបន់ធ្មេញថ្គាមនិងធ្មេញថ្គាមតូចនៃឆ្អឹងថ្គាមលើ) តម្រូវឱ្យមានការព្យាបាលបញ្ហាធ្មេញរបស់អ្នកជំងឺស្របជាមួយនឹងការព្យាបាលនៃឆ្អឹងស៊ីនុស។ ចំពោះជំងឺរលាកឆ្អឹងស៊ីនុសដោយផ្សិត ឬរលាកឆ្អឹងស៊ីនុសដែលព្យាបាលច្រើនលើកមិនអស់ ជំងឺកើតឡើងវិញម្តងហើយម្តងទៀត នោះវេជ្ជបណ្ឌិតនឹងចេញវេជ្ជបញ្ជាឱ្យធ្វើការវះកាត់។

“ការចេញវេជ្ជបញ្ជាសម្រាប់ការវះកាត់ប្រហោងឆ្អឹង គឺតែងតែត្រូវបានពិចារណាយ៉ាងយកចិត្តទុកដាក់ ប្រសិនបើការចង្អុលបង្ហាញសម្រាប់ការវះកាត់គឺមិនចាំបាច់ វាអាចនាំឱ្យខូចខាត រួមទាំងហានិភ័យនៃជម្ងឺច្រមុះ” លោកវេជ្ជបណ្ឌិត គឿង បានព្រមាន។ លើសពីនេះ ការវះកាត់ដែលគ្រប់គ្រងមិនបានល្អ ក៏អាចជាមូលហេតុនាំឱ្យដុំកំណកស្លេសឆ្អឹងស៊ីនុសថ្ងាស ដូចករណីអ្នកជំងឺ X. ជនជាតិកម្ពុជា

វេជ្ជបណ្ឌិត គឿង ណែនាំអ្នកជម្ងឺរលាកឆ្អឹងស៊ីនុសឱ្យទៅមជ្ឈមណ្ឌលសុខាភិបាលល្បីឈ្មោះ ដើម្បីពិនិត្យ និងព្យាបាលសមស្រប ដែលជួយជៀសវាងការវះកាត់ដែលមិនចាំបាច់។

អ្នកជំងឺរលាកឆ្អឹងស៊ីនុសនៅ  FV នឹងត្រូវបានត្រួតពិនិត្យដោយវេជ្ជបណ្ឌិតចម្បងពេញមួយដំណើរការនៃការព្យាបាល

នៅមន្ទីរពេទ្យ FV អ្នកជំងឺដែលត្រូវបានព្យាបាលជំងឺរលាកឆ្អឹងស៊ីនុសនឹងត្រូវបានតាមដានយ៉ាងដិតដល់ដោយគ្រូពេទ្យបឋមពេញមួយដំណើរការនៃការព្យាបាល។ នេះជួយក្នុងការត្រួតពិនិត្យស្ថានភាពនៃជំងឺបានកាន់តែប្រសើរឡើងដោយកំណត់ហានិភ័យនៃការកើតឡើងវិញ ជាពិសេសជាមួយនឹងការវះកាត់ គ្រូពេទ្យវះកាត់ក៏ជាអ្នកដែលពិនិត្យ តាមដាន និងថែទាំអ្នកជំងឺមុន អំឡុងពេល និងក្រោយពេលវះកាត់។

ដើម្បីពិនិត្យ និងព្យាបាលជំងឺដែលទាក់ទងនឹងជំងឺរលាកឆ្អឹងស៊ីនុស សូមទាក់ទង ផ្នែឯកទេស ត្រចៀក ច្រមុះបំពង់ក មន្ទីរពេទ្យ FV តាមរយៈលេខទូរស័ព្ទ៖ (+855) 023 211 777  ឬ តេលេក្រាមលេខ +855 089 999 345