ក្រោយឆ្លងការវះកាត់ភាពមិនប្រក្រតីនៃសរសៃឈាមពីកំណើត លើកទី១១ នៅមន្ទីរពេទ្យ FV ​កុមារីវ័យ៨ឆ្នាំម្នាក់អាចបោះជំហានដំបូងបាន

ព័ត៌មានថ្មីៗ

(ភ្នំពេញ)៖ បន្ទាប់ពីវះកាត់ចំនួន១០ដង ដើម្បីព្យាបាលភាពមិនប្រក្រតីនៃសរសៃឈាមពីកំណើតនៅជើងស្តាំ កុមារី ហ. ស៊ីលវី (ឈ្មោះដែលយើងហៅក្រៅ) នៅតែមិនអាចដើរបានធម្មតា ប៉ុន្តែជាសំណាងល្អ បន្ទាប់ពីការវះកាត់លើកទី១១ នៅមន្ទីរពេទ្យ FV កុមារីអាចបោះជំហានដំបូង របស់ខ្លួនបាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កុមារី ហ. ស៊ីលវី ដែលបច្ចុប្បន្ននេះ មានអាយុ ៨ ឆ្នាំ បានកើតមកជាមួយនឹងភាពមិនប្រក្រតីនៃសរសៃឈាមពីកំណើតនៅជើងស្តាំ។ នៅពេលអាយុបាន១ ខែ ទារក ហ. ស៊ីលវី ត្រូវបានទទួលការវះកាត់។ ចាប់តាំងពីពេលនោះមក ស៊ីលវី បានទទួលការវះកាត់ចំនួន ១០ ដងនៅក្នុងស្រុកកំណើត ប៉ុន្តែការព្យាបាលទាំងនេះមិនជួយប្អូនឱ្យដើរបានឡើយ ថែមទាំងបង្កឱ្យមានផលវិបាកបន្ថែមទៀតនៅក្នុងជើងរបស់ប្អូន។

ជើងប្អូន ស៊ីលវី ពោរពេញទៅដោយស្លាកស្នាមពីការព្យាបាលពីមុន

អ្នកស្រី ស. ម៉ារី – ម្តាយរបស់ ស៊ីលវី​ បានរៀបរាប់ពីស្ថានភាពដ៏គួរឱ្យអាណិតរបស់កូនគាត់ថា «អស់រយៈពេល ៨ ឆ្នាំមកនេះ ទារករូបនេះត្រូវការអ្នកបី ព និងជួយផ្លាស់ទី។ ជើងរបស់នាងកោងប្រហែល ១២០-១៣០ ដឺក្រេ ហើយមិនអាចតម្រង់ឱ្យត្រង់បានទេ។ ពេលផ្លាស់ទី ខ្នងរបស់នាងត្រូវផ្អៀងទៅម្ខាង ដែលធ្វើឱ្យពិបាកដើរ និងឈឺចាប់ខ្លាំង។  ដោយទទួលរងការឈឺចាប់អំឡុងពេលព្យាបាលមុន ស៊ីលវី​ ងាយនឹងភ័យខ្លាចបុគ្គលិកពេទ្យ ធ្វើឱ្យការព្យាបាលកាន់តែពិបាក។»

ដោយ​សារ​តែ​មិន​អាច​ដើរ​បាន​ធម្មតា សកម្មភាពទាំងអស់របស់ស៊ីលវី ត្រូវពឹង​ផ្អែក​លើ​សាច់​ញាតិ​។ ម្ដាយរបស់នាង​ជា​អ្នក​​លំបាក​បំផុត។ ម្ដាយគឺដូចជាជើងរបស់នាង ដែលបាន បី ព និងធ្វើអ្វីៗគ្រប់យ៉ាងក្នុងជីវិតជំនួសនាង។

ទោះបីជាស្ថានភាពសេដ្ឋកិច្ចមិនសូវធូរធារក៏ដោយ ពីរអ្នកប្ដីប្រពន្ធ អ្នកស្រី ស ម៉ារី ក៏នៅតែរត់រកគ្រូពេទ្យល្អដើម្បីព្យាបាលឱ្យកូន។ ​ខណៈដែលឃើញ ស៊ីលវី ឆ្លងកាត់ការឈឺចាប់ដ៏គួរឱ្យភ័យខ្លាច ជំងឺ​នេះ​បានប៉ះពាល់​ដល់​ការ​វិវឌ្ឍ​ផ្លូវ​កាយ និង​ផ្លូវចិត្ត​យ៉ាង​ធ្ងន់ធ្ងរ ដែល​ធ្វើ​ឱ្យស៊ីលវី​មានការ​ភ័យ​ខ្លាច ខ្មាស់អៀន និង​បាក់​ទឹកចិត្ត​ជា​និច្ច ។ បើ​​មិន​អាច​ដើរ​បាន នៅ​ពេល​អនាគត កូន​នឹង​ពិបាក​ក្នុង​ការ​មាន​ជីវិតដូចមនុស្ស​ធម្មតា។

ណែនាំដល់មន្ទីរពេទ្យ FV ដោយអ្នកស្គាល់គ្នា ទោះបីនៅឆ្ងាយក៏ដោយ ក៏គ្រួសាររបស់អ្នកស្រី ស ម៉ារី​  បានប្តេជ្ញាចិត្តនាំកូនស្រីទៅប្រទេសវៀតណាម ដើម្បីស្វែងរកឱកាសព្យាបាល។

លោកវេជ្ជបណ្ឌិតឯកទេស ត្រឿង ហ្អាង វិញ ឃៀម​ (​Dr Truong Hoang Vinh Khiem) នាយកដ្ឋាន Orthopedics និង Traumatology (ខាងរបួសនិងវះកាត់ឆ្អឹង) នៃមន្ទីរពេទ្យ FV គឺជាអ្នកដែលបានពិនិត្យដោយផ្ទាល់ឱ្យ ស៊ីលវី ។ លោកបានឃើញថាជំងឺរបស់ប្អូនគឺជាប្រភេទភាពមិនប្រក្រតីនៃសរសៃឈាម បណ្តាលឱ្យមានការរីកសាយនៃសរសៃឈាម បណ្តាលឱ្យពកសរសៃឈាមនៅក្នុងជើង។

លើសពីនេះ ករណីរបស់ប្អូន ស៊ីលវី ក៏កើតឡើងដោយសារការវះកាត់ច្រើនដង ដែលបណ្តាលឱ្យមានផលវិបាកដូចជាស្នាមសរសៃនៅតំបន់ជើង ប្រសិន​បើ​ត្រូវ​​វះ​កាត់​បន្ថែម​ទៀត វា​នឹង​មាន​ការ​លំបាក និង​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់។ ទោះជាយ៉ាងនេះក៏ដោយ ប្រសិនបើមិនបានព្យាបាលទាន់ពេលទេ វានឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការវិវត្តន៍នៃខ្នង និងជើងឆ្វេង ធ្វើឱ្យជំងឺ ខ្នងវៀច (Scoliosis) កាន់តែធ្ងន់ធ្ងរ។

លោកបណ្ឌិត ឃៀម បានឱ្យមតិយោបល់យ៉ាងដូច្នេះថា«នេះគឺជាករណីដ៏លំបាកសម្រាប់គ្រូពេទ្យវះកាត់ឆ្អឹង។ ផ្នែកខាងក្រោយនៃជង្គង់ត្រូវបានគេហៅថាតំបន់ popliteal ដែលជាតំបន់ដ៏គ្រោះថ្នាក់ និងពិបាកក្នុងការវះកាត់។ ទន្ទឹមនឹងនោះ ការវះកាត់កែទម្រង់សរសៃឈាមមិនប្រក្រតីនៅតំបន់ដែលបានវះកាត់ជាច្រើនដង បង្កើតជាលិកាស្លាកស្នាមជាច្រើន ហើយការរករចនាសម្ព័ន្ធកាយវិភាគសាស្ត្រនៅក្នុងតំបន់ popliteal គឺគួរឱ្យខ្លាចណាស់។ អ្វី​ដែល​គួរ​ឲ្យ​ភ័យ​ខ្លាច​បំផុត​នោះ​គឺ​ប្រសិនបើ​សរសៃឈាម​ត្រូវ​ខូចខាត កុមារី​នឹង​បាត់បង់​ជើង​»។

បន្ទាប់ពីស្រាវជ្រាវពីស្ថានភាពជំងឺរបស់ ស៊ីលវី  លោកវេជ្ជបណ្ឌិត ឃៀម បានសម្រេចចិត្តធ្វើការវះកាត់ឱ្យប្អូន ដែលជាការវះកាត់លើកទី ១១ ដែលកុមារីរូបនេះត្រូវឆ្លងកាត់ផងដែរ។

លោកបណ្ឌិត ឃៀម បានឱ្យដឹងបានឱ្យដឹងថា «គោលដៅធំបំផុតរបស់ខ្ញុំនៅពេលធ្វើការវះកាត់គឺជួយប្អូនឱ្យដើរដោយជើងទាំងពីររបស់ប្អូន។ ទោះបីជាប្អូនអាចដើរបានតែកាន់ឈើច្រត់ ឬបង្កាន់ដៃក៏ដោយ យ៉ាងហោចណាស់ប្អូនអាចធ្វើសកម្មភាពផ្ទាល់ខ្លួនបាន ដែលអាចកាត់បន្ថយបន្ទុកដល់អ្នកជុំវិញ ជាពិសេសម្តាយរបស់ប្អូន»។ 

វេជ្ជបណ្ឌិត ត្រឿង ហ្អាង វិញ ឃៀម និងក្រុមរបស់គាត់បានធ្វើការវះកាត់ឱ្យប្អូន ស៊ីលវី 

ការវះកាត់ដែលដឹកនាំផ្ទាល់ដោយលោកវេជ្ជបណ្ឌិត ត្រឿង ហ្អាង វិញ ឃៀម មានរយៈពេលជាង ៤ ម៉ោង ហើយត្រូវបានអនុវត្តយ៉ាងម៉ត់ចត់ និងប្រុងប្រយ័ត្នបំផុត។ វេជ្ជបណ្ឌិត ឃៀម បានប្រើមីក្រូទស្សន៍ដើម្បីពិនិត្យសរសៃឈាម កាត់ជាលិកាទន់ដែលបង្រួមចេញ បំបាត់ភាពខុសប្រក្រតីនៃសរសៃឈាម ហើយចូលទៅជ្រៅទៅក្នុងសន្លាក់ ដើម្បីបញ្ចេញចោលនូវសន្លាក់ដែលរឹង។ បន្ទាប់មក គាត់​បាន​ប្រើ​បច្ចេកទេស​ពង្រីក​សរសៃពួរ ដើម្បី​តម្រង់​ជើង​របស់ប្អូន និង​ជួសជុល​សន្លាក់​។

ក្រោយ​ពេល​វះកាត់ ជើង​ស្តាំ​របស់ប្អូន​ត្រូវ​បាន​តម្រង់​មក​ជិត​ធម្មតា។ តែមួយថ្ងៃក្រោយមក ប្អូនបានទទួលការព្យាបាលដោយចលនា និងបានបោះជំហានដំបូងដោយជើងទាំងពីរ។ ថ្វីត្បិតតែមានការឈឺចាប់ក្រោយការវះកាត់លាតសន្ធឹងជើងក៏ពិតមែន ប៉ុន្តែ ស៊ីលវី នៅតែព្យាយាមដើរដោយមានការលើកទឹកចិត្តពីម្តាយ និងក្រុមគ្រូពេទ្យ។

ក្រោយពេលវះកាត់ ប្អូន ស៊ីលវី អាចឈរនៅលើជើងទាំងពីររបស់ប្អូន

ក្នុងអំឡុងពេលនៃការតាមដាននៅថ្ងៃទី២០ ខែកញ្ញា ប្រហែល១ ខែ បន្ទាប់ពីការវះកាត់  ស៊ីលវី អាចដើរដោយឈើច្រត់ដោយគ្មានជំនួយពីសមាជិកគ្រួសារ ថ្វីត្បិតតែជើងស្តាំរបស់ប្អូននៅតែពាក់រណបដើម្បីការពារការទាញខ្វេក៏ដោយ វាអាចលាតសន្ធឹងស្ទើរតែត្រង់។

អ្នកស្រី ស ម៉ារី បានឱ្យដឹង​ថា កូនស្រី​គាត់​កំពុង​បន្ត​ធ្វើ​ការ​ព្យាបាលដោយ​រាង​កាយ ហើយ​ស្ថានភាព​ប្អូន​កាន់តែ​ប្រសើរ​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ មើលជំហានរបស់កូន អ្នកស្រីបានចាប់ផ្តើមសុបិនអំពីអនាគតដ៏ភ្លឺស្វាងរបស់ ស៊ីលវី។

អ្នកស្រី ស ម៉ារី​ បាននិយាយដោយរំជួលចិត្តថា«កូនអាចរត់លេងដោយជើងទាំងពីររបស់កូន ទៅសាលារៀនដូចមិត្តភក្ដិរបស់កូន។ យើងមានសំណាងណាស់ដែលសម្រេចចិត្តនាំកូនស្រីមកព្យាបាលនៅ FV។ គ្រួសារយើងដឹងគុណលោកវេជ្ជបណ្ឌិត ឃៀម និងបុគ្គលិកពេទ្យនៅមន្ទីរពេទ្យ FV ដែលបានជួយកូនស្រីរបស់ខ្ញុំមានជីវិតថ្មី»។ ​

តាម​លោក​វេជ្ជបណ្ឌិត ឃៀម ប្អូន ស៊ីលវី ត្រូវ​ធ្វើ​ការ​វះ​កាត់ផ្សេង​ទៀត ដើម្បី​មាន​ដំណើរធម្មតាបំផុត។

ទំនាក់ទំនង៖ (+855) 023 211 777  ឬ តេលេក្រាមលេខ +855 089 999 345 ដើម្បីធ្វើការណាត់ជួបនៅផ្នែក Orthopedics និង Traumatology (ខាងរបួសនិងវះកាត់ឆ្អឹង)ឆ្អឹងនៃមន្ទីរពេទ្យ FV