ជនជាតិខ្មែរម្នាក់ទៀត ស្លាប់ដោយសារកូវីដ១៩ តែមិនមានជំងឺគួបផ្សំទេ

ព័ត៌មានថ្មីៗ

មុននេះបន្តិច ក្រុមគ្រូពេទ្យ បានបញ្ជាក់ប្រាប់បណ្ដាញសារព័ត៌មានក្នុងស្រុកថា អ្នកជំងឺកូវីដ ជាជនជាតិខ្មែរម្នាក់ទៀត បានស្លាប់ ប៉ុន្តែគាត់មិនមានជំងឺគួបផ្សំផ្សេងទៀតឡើយ។ បុរសដែលបាត់បង់ជីវិតនោះ មានអាយុ ៤៦ឆ្នាំ រស់នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមគ្រូពេទ្យជំនាញបានព្យាយាមជួយសង្គ្រោះគាត់យ៉ាងខ្លាំង មុនពេលស្លាប់។ អ្នកជំងឺមានបញ្ហារលាកសួតសងខាងធ្ងន់ធ្ងរ និង ប្រើម៉ាស៉ីនជំនួយដង្ហើម VNI នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ហើយប្រើម៉ាស៉ីនជំនួយដង្ហើមសម្រាប់អ្នកជំងឺធ្ងន់ធ្ងរ (Intubation) នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១។ដោយសារមេរោគកូវីដ១៩វាយប្រហារខ្លាំង បណ្ដាលឱ្យគាត់ខ្សោយសួតខ្លាំង នឹងបាត់បង់ជីវិតកាលពីថ្ងៃទី១៩ ខែមីនា ២០១៩ ម៉ោងប្រហែល ៣៖៣០នាទី៕