ខេត្តព្រះសីហនុ រកឃើញអ្នកឆ្លងកូវីដថ្មីចំនួន ៤៣នាក់ ភ្នំពេញ ២៥នាក់ ត្បូងឃ្មុំ ៣នាក់ ស្វាយរៀង ៣នាក់ ក្រចេះ ៣នាក់ ព្រៃវែង ២នាក់ កំពង់ចាម ២នាក់ កណ្ដាល ២នាក់ សៀមរាប ២នាក់ និងខេត្តកែប ១នាក់ នេះជាសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១។ ដោយឡែក សម្រាប់ចំនួនអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ក្នុងថ្ងៃជាមួយគ្នានេះ មានចំនួន ៣៤នាក់ ផងដែរ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ថ្វីត្បិតថា ចំនួនអ្នកឆ្លងកូវីដដែលត្រូវប្រកាសថ្ងៃនេះ មានចំនួនតិចជាងការប្រកាសថ្ងៃទី២៧ ខែមីនា ម្សិលមិញ ដែលមានចំនួនរហូតដល់ ១៧៩នាក់ (ច្រើនបំផុតមិនធ្លាប់មានក្នុងមួយថ្ងៃ) និងចំនួនអ្នកជា សះស្បើយចំនួន ៥៨នាក់ ប៉ុន្តែបើនិយាយពីទីតាំងអ្នកឆ្លង ដែលត្រូវបានប្រកាសរកឃើញថ្ងៃនេះ នៅតែនាំមុខ គឺរហូតដល់ទៅ ១០ រាជធានី-ខេត្ត ៕









