សពកំពុង​ធ្វើបុណ្យ ស្រាប់​ឡាន​ពេទ្យ​មក​ដឹក​ទាំង​យប់ទៅបូជា សង្ស័យ​កើត​កូវីដ១៩

ព័ត៌មានថ្មីៗ

តាម​ការ​ផ្សាយ​លើ​គេហទំព័រកម្ពុជា​ថ្មី​ចេញផ្សាយ​នៅព្រឹកនេះ មាន​ករណី​សព​បុរស​ម្នាក់​ត្រូវ​បាន​រថយន្ត​ពេទ្យ​មក​ដឹកទៅ​ទាំង​យប់​យកទៅ​បូជា ដោយសង្ស័យ​បុរស​ដែលស្លាប់​នេះ​កើត​កូវីដ ១៩។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក វ៉ាន់ ចាន់ដារ៉ា មេភូមិឬស្សី១សង្កាត់ស្ទឹងមានជ័យទី៣បានប្រាប់​ថា បុរស​ដែល​ស្លាប់​នេះ​វ័យ ៧៨ ឆ្នាំ មានជំងឺឡើងសម្ពាធឈាមហើយត្រូវបានកូនចៅដឹកយកទៅធ្វើការព្យាបាលនៅមន្ទីរពេទ្យមិត្តភាព ខ្មែរសូវៀត។ លុះដល់ព្រឹកថ្ងៃទី២៧ខែមីនា កូនចៅបានសម្រេចដឹកយកមកផ្ទះវិញ ព្រោះមិនសង្ឃឹមថារស់រានមានជីវិត។ មកដល់ផ្ទះក៏បានមរណះកាលទៅនារសៀលថ្ងៃដដែល។

កាលពីយប់ថ្ងៃទី២៧ខែមីនានេះមានរថយន្តរបស់មន្ទីរពេទ្យរដ្ឋបានមកដឹកយកសពលោកតាឈ្មោះ ប៊ូ សារុំ អាយុ៧៨ឆ្នាំស្នាក់នៅផ្ទះលេខ​៣៦៨​ផ្លូវ៨១​(បុរីសូនី)​ភូមិឬស្សី១ សង្កាត់ស្ទឹងមានជ័យ៣ខណ្ឌមានជ័យរាជធានីភ្នំពេញ។យកទៅបូជាទាំងយប់ដោយសារតែលោកតាមានវិជ្ជមានកូវីដ១៩ ខណះដែលកូនចៅមិនដឹងទាល់តែសោះ។