បន្ទាប់ពីរៀបចំនីតិវិធី សមស្របទៅតាមការចាត់តាំងរបស់គណៈកម្មាការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ រួចហើយ ក្រសួងសុខាភិបាល បានប្រកាសថា នឹងដំណើរការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ទ្រង់ទ្រាយធំ ក្នុងក្របខណ្ឌទូទាំងប្រទេស នឹងចាប់ផ្ដើមពីថ្ងៃទី០១ មេសា ឆ្នាំ២០២១នេះតទៅហើយ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ការប្រកាសនេះធ្វើឡើង បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា ទទួលបានវ៉ាក់សាំងស៊ីណូវ៉ាក់ ដែលបានបញ្ជាទិញពីប្រទេសចិន ចំនួន ១.៥លានដូស កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១។ យ៉ាងណាមិញ ក្នុងកាលៈទេសៈនេះ ក្រសួងអាចចាក់វ៉ាក់សាំងជូនប្រជាជន ទៅតាមក្រុមគោលដៅអាទិភាព ដែលត្រូវបានកំណត់ដោយរាជរដ្ឋាភិបាលសិនប៉ុណ្ណោះ។ ដោយឡែកវ៉ាក់សាំង មួយចំនួនធំបន្ថែមទៀត នឹងមកដល់ប្រទេសកម្ពុជាជាបន្តបន្ទាប់ ដើម្បីឈានទៅសម្រេចបាន ការចាក់វ៉ាក់សាំងជូនជនរួមជាតិកម្ពុជាទាំងអស់ ដែលគ្រប់លក្ខខណ្ឌចាក់បាន៕





