ផ្អាកជាបន្ទាន់ ការលក់គ្រឿងស្រវឹង និងការទទួលភ្ញៀវចេញចូល ឬញ៉ាំផ្ទាល់តាមហាងតូចធំ រយៈពេល ២សប្តាហ៍

ព័ត៌មានថ្មីៗ

រដ្ឋបាលសាលារាជធនីភ្នំពេញ បានសម្រេចចេញសេចក្ដីណែនាំ ដាច់ណាត់ថ្មីបន្ថែមទៀត ដល់បងប្អូនអាជីវករ អ្នកលក់ដូរនៅតាម ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ហាងលក់កាហ្វេ ហាងលក់ភេសជ្ជៈ និងអាជីវកម្មលក់ដូរផ្នែកម្ហូបអាហារគ្រប់ប្រភេទ ត្រូវតែផ្អាក ការស្វាគមន៍ភ្ញៀវចេញចូលទិញផ្ទាល់ រយៈពេល ២សប្តាហ៍ ជាបណ្ដោះអាសន្ន ដោយគិតចាប់ពីថ្ងៃ ទី១១ ខែមេសា រហូតដល់ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បន្ថែមពីនេះ សម្រាប់គ្រប់ផ្សារទំនើប ឬរដ្ឋ និងតាមហាងលក់ដូរទំនិញ ឬភេសជ្ជៈគ្រប់ប្រភេទ ក៏ត្រូវអនុវត្តន៍ឱ្យបាន ការលក់គ្រឿងស្រវឹងគ្រប់ប្រភេទជូនអតិថិជន ក្នុងរយៈពេល ២សប្តាហ៍នេះដូចគ្នា ដើម្បីកាត់ផ្ដាច់ចរន្តនៃការជួបជុំ និងប្រភពចម្លងកូវីដ១៩ ចូលសហគមន៍ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញកាន់តែខ្លាំងជាងនេះ។

អាស្រ័យហេតុនេះ បើសិនបងប្អូនប្រទះឃើញ សកម្មភាពអាជីវកម្មណា ល្មើសនឹងសេចក្ដីណែនាំនេះ សូមរាយការណ៍ជូនសមត្ថកិច្ចតាមមូលដ្ឋានលោកអ្នកជាបន្ទាន់!