ចំនួនអ្នកឆ្លងកូវីដថ្មីនៅភូមិសាស្ត្ររាជធានីភ្នំពេញ ចេះតែបន្តកើនឡើង មនុស្ស និងទីតាំងពាក់ព័ន្ធក៏ចេះតែរកឃើញ រដ្ឋបាលសាលារាជធានីភ្នំពេញ សម្រេចចេញ សេចក្ដីសម្រេច បន្តអនុវត្តវិធានការរដ្ឋបាល ជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងរយៈពេល ២សប្តាហ៍បន្តទៀត។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ក្នុងនោះ បម្រាមគោចរ និងការហាមប្រាមផ្សេងៗទៀត ដែលរដ្ឋបាលរាជធានីភ្នំពេញ ធ្លាប់បានចេញសេចក្ដីសម្រេចកន្លងមក ក៏ត្រូវបន្តរឹងបន្តឹង ក្នុងរយៈពេល ២សប្តាហ៍ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ដូចគ្នាផងដែរ៕



