យោងតាមឯកឧត្ដម ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់នៅមុននេះបន្តិចថា នាថ្ងៃទី១៧ ខែមេសា ២០២១ ខាងមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ចាប់ផ្តើមវិធីសាស្ត្រធ្វើតេស្តឆាប់រហ័សបំផុត ហៅថា Rapid Test ក្នុងការរកកូវីដ១៩ នៅក្នុងផ្សារដើមគ ដោយប្រើរយៈពេលត្រឹមតែកន្លះម៉ោងប៉ុណ្ណោះ អាចទទួលបានលទ្ធផលបឋមភ្លាមតែម្ដង។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព


ឯកឧត្ដម រដ្ឋមន្ត្រី ពន្យល់បន្ថែមថា៖ «ថ្ងៃនេះ ក្រសួងសុខាភិបាលបានដាក់ឱ្យប្រើប្រាស់គោលការណ៍ណែនាំសម្រាប់ការប្រើប្រាស់តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ក្នុងសេវា និងព្យាបាលជំងឺកូវីដ-១៩។ តេស្តនេះអាចប្រើក្នុងការបែងចែកអ្នកជំងឺ ពេលទទួលសេវាសុខាភិបាលផងដែរ ដើម្បីបញ្ជៀស និងកាត់បន្តយការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍»៕

ប្រភព៖ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ